ព័ត៌មានជាតិ

មន្ត្រីជំនាញនិងអាជ្ញាធរ រៀបចំសិក្ខាសាលាផ្សព្វផ្សាយ ការត្រួតពិនិត្យផ្ទៀងផ្ទាត់ជញ្ជីងថ្លឹងរថយន្ត ដល់បណ្តាអាជីវករទទួលទិញដំឡូងមីនៅស្រុកកែវសីមា

ខេត្តមណ្ឌលគិរី៖ នាថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ នៅសាលាស្រុកកែវសីមា បានបើកសិក្ខាសាលាផ្សព្វផ្សាយ ការត្រួតពិនិត្យផ្ទៀងផ្ទាត់ជញ្ជីងថ្លឹងរថយន្ត ដល់បណ្តាអាជីវករទទួលទិញដំឡូងមី ដែលពិធីនេះមានការអញ្ជើញចូលរួមពីលោក វ៉ាន់ ចាន់រ៉ាត់ អនុប្រធាននាយកដ្ឋាននីត្យានុកូលមាត្រាសាស្ត្រនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ លោក សុខ ប៊ុនធឿន អនុប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តមណ្ឌលគិរី លោក សុះ មីឡែន អភិបាលរងស្រុកកែវសីមា និងអាជ្ញាធរមូលដ្ឋាន មន្ត្រីជំនាញបច្ចេកទេសពាក់ព័ន្ឋ រួមនិងម្ចាស់ស្នាក់ការទិញដំឡូងមីជាច្រើនរូប។

សិក្ខាសាលាខាងលើនេះ ផ្តោតសំខាន់ ធានាដល់ការធ្វើពាណិជ្ជកម្មដោយសេរី និងយុត្តិធម៍ ការពារផលប្រយោជន៍រវាងអ្នកប្រើប្រាស់ និងម្ចាស់ជញ្ជីង ជួយកាត់បន្ថយការធ្វើឲ្យខូចផ្លូវនៅទូទាំងព្រះរាជាណាចក្រកម្ពុជា និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្តាលមកពីការដឹកលើសទម្ងន់។
ក្រោយពន្យល់និងណែនាំអំពីទិដ្ឋភាពផ្លូវច្បាប់នានា មន្ត្រីជំនាញ និងអាជ្ញាធរ បានចុះពិនិត្យតាមទីស្នាក់ការទិញដំឡូងមីផងដែរ៕

ដោយ៖ ចាន់ បុត្រ|មណ្ឌលគិរី|ដើមអម្ពិល

To Top