ព័ត៌មានជាតិ

កាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានចុះសួរសុខទុក្ខ វីរកងទ័ពជួរមុខរងរបួសចំនួន ១៤នាក់ ដែលទើបបញ្ជូនមកថ្មីសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ធំ

កំពង់ធំ៖​ លោកស្រី លំ គន្ធារី អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ វីរកងទ័ពជួរមុខរងរបួសចំនួន១៤នាក់ ដែលទើបបញ្ជូនមកថ្មីសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ធំ នាថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៦ ។

លោកស្រី លំ គន្ធារី  បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះវីរៈភាពដ៏អង់អាចក្លាហានរបស់វីរៈយុទ្ធជនជួរមុខយើង ដែលបានលះបង់ឪពុកម្តាយ គ្រួសារ ប្រពន្ធ កូន ទៅបំពេញបេសកកម្មការពារជាតិ ការពារបូរណភាពទឹកដី ប្រឆាំងនឹងការឈ្លានពាននៅតាមព្រំដែន រហូតខ្លះត្រូវរងរបួសធ្ងន់ខ្លះរបួសស្រាល ដែលត្រូវបញ្ជូនឱ្យមកសម្រាកព្យាបាលនៅមន្ទីរពេទ្យនេះ។

ក្នុងឱកាសនោះលោកស្រី បានសំណូមពរវីរយុទ្ធជនយើង  ខិតខំថែទាំសុខភាពអោយបានល្អ ដោយអនុវត្តតាមវេជ្ជបញ្ជាគ្រូពេទ្យឱ្យបានខ្ជាប់ខ្ជួន និងជូនពរឆាប់ជាសះស្បើយពីជំងឺនឹងឆាប់បានវិលត្រឡប់ទៅបំពេញបេសកកម្មនៅអង្គភាពវិញ។

សូមបញ្ជាក់ផងដែរសម្រាប់ថវិកាផ្តល់ជូនដល់យុវជនកងទ័ព១៤នាក់ ក្នុង១នាក់ទទួលបាន២០ម៉ឺនរៀលផងដែរ៕ដោយសំនៀង

To Top