ព័ត៌មានជាតិ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំកូរ៉េ ចុះសួរសុខទុក្ខពលករខ្មែរ ដាច់សសៃឈាមខួរក្បាល កំពុងសម្រាកព្យាបាល

ភ្នំពេញ ៖ លោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ អមដោយអនុព័ន្ធការងារ នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ បានចុះសួរសុខទុក្ខពលករខ្មែរម្នាក់ ដែលរងគ្រោះដោយជំងឺ ដាច់សសៃឈាមខួរក្បាល កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យស៊ីនហ្គា ។

ពលករខ្មែរនេះមានឈ្មោះ ទេព ស៊ីណា អាយុ ៣២ឆ្នាំ ជាពលករបម្រើការងារផ្នែក ឧស្សាហកម្មនៅតំបន់ក្វាងជូធំ បានរងគ្រោះដោយជំងឺដាច់ សសៃឈាមខួរក្បាល កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យស៊ីនហ្គា ។

ជាមួយគ្នានេះ ឯកអគ្គរាជទូតបានស្នើសុំមន្ទីរពេទ្យ បន្តការយកចិត្តទុកដាក់ព្យាបាលពលកររូបនេះ និងពិនិត្យលទ្ធភាពក្នុងការ បន្ថូបន្ថយលើថ្លៃព្យាបាល ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកអគ្គរាជទូត បានជួយឧបត្ថម្ភនូវថវិកាមួយចំនួន ជូនដល់សាច់ញាតិ ទុកប្រើប្រាស់ក្នុងការសម្រាលលើថ្លៃ ចំណាយផ្សេងៗផងដែរ ៕

To Top