ក្រុមអ្នកទេសចរណ៍ជនជាតិម៉ាឡេស៊ី KONVOI TRANS ASEAN MADANI 2026 ជាង ៥០ នាក់ជួបសម្តែងការគួរសមលោកបណ្ឌិត SHAHARUDDIN ONN ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា
ភ្នំពេញ៖ នាថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ នេះ លោកបណ្ឌិត SHAHARUDDIN ONN ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យក្រុមអ្នកទេសចរណ៍ជនជាតិម៉ាឡេស៊ី KONVOI TRANS ASEAN MADANI 2026 ជាង ៥០ នាក់ចូលរួមជួបសំណោះសំណាល និងទទួលទានអាហារសាមគ្គីនៅស្ថានទូតម៉ាឡេស៊ីប្រចាំប្រទេសកម្ពុជា នៅរាជធានីភ្នំពេញ។


ក្រុមអ្នកទេសចរណ៍ជនជាតិម៉ាឡេស៊ី KONVOI TRANS ASEAN MADANI 2026 បានធ្វើដំណើរចេញពីប្រទេសម៉ាឡេស៊ីមានរយៈ ១៦ ថ្ងៃចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ ដោយឆ្លងកាត់ ២ ប្រទេសដែលជាប់ព្រំដែនប្រទេសកម្ពុជា ។ក្រុមនេះនឹងដើរកម្សាន្តតំបន់ទេសចរណ៍ជាច្រើនក្នុងប្រទេសកម្ពុជា បន្ទាប់មកក៏ធ្វើដំណើរទៅកាន់ប្រទេសឡាវ និងប្រទេសមួយ រួចហើយក៏បន្តដំណើរទៅប្រទេសម៉ាឡេស៊ីត្រឹមថ្ងៃទី១៦ ខែមករាតែម្តង៕











ដោយ៖លី ភីលីព
