អភិបាលខេត្តព្រះវិហារ បើកការដ្ឋានសាងសង់ផ្លូវជុំវិញបឹងស្រះឈូក ស្ថិតនៅសង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ
ព្រះវិហារ៖ នាថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៦ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានធ្វើពិធីបើកគម្រោងស្ថាបនាផ្លូវជុំវិញបឹងស្រះឈូកនេះ នឹងក្លាយជាសមិទ្ធផលថ្មីមួយទៀតរបស់រដ្ឋបាលខេត្ត ដែលជួយលើកកំពស់សោភ័ណភាពក្រុង ដើម្បីបម្រើឱ្យវិស័យទេសចរណ៍ ជាកន្លែងសាធារណៈសម្រាប់ប្រជាពលរដ្ឋមកហាត់ប្រាណ ដើរកម្សាន្ត និងសម្រាកលំហែកាយ។

ក្នុងឱកាសនោះ លោកអភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកលោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានគាំទ្រការផលិតប្លង់មេ(Master plan) និងគាំទ្រការអភិវឌ្ឍតំបន់នេះ និងឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ដែលបានផ្តល់ការគាំទ្រដោយអនុញ្ញាតឱ្យខ្ចីប្រើប្រាស់គ្រឿងចក្រ (Excavator) ដើម្បីជួយសម្រួលដល់ដំណើរការសាងសង់ឱ្យកាន់តែឆាប់រហ័ស។

លោកបានបន្ថែមថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត គឺជាអាទិភាពចម្បងរបស់រដ្ឋបាលខេត្ត តែងតែយកចិត្តទុកដាក់ខ្ពស់ ដើម្បីបម្រើផលប្រយោជន៍សាធារណៈ និងលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋជាមូលដ្ឋាន៕





ដោយ៖ សួន ពិសិត|ព្រះវិហារ|ដើមអម្ពិល
