សាលារៀន បើកទ្វារឡើងវិញ មានជិត១ពាន់ និងបិទជាង១០០
ភ្នំពេញ ៖ របាយការណ៍ក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញថា គិតត្រឹមថ្ងៃទី៩ ខែមករា នេះ មានសាលារៀន ដែលរងគ្រោះ ដោយសារការទម្លាក់គ្រាប់បែប របស់យោធាថៃ បានបើកទ្វារឡើងវិញចំនួន ៩៧៥ និងនៅបិទចំនួន ១១៦ សាលា ។

សាលានៅបិទទាំងនោះ រួមមាន ៖ នៅខេត្តព្រះវិហារចំនួន ៤៧ , ឧត្តរមានជ័យ ៦១ , ពោធិ៍សាត់៤ និងបន្ទាយមានជ័យ ៤ ៕
