ព័ត៌មានជាតិ

ក្រសួងការងារ ជូនដំណឹង ពីចលនាប្រឡងប្រណាំង «សហគ្រាសមួយជា សហគមន៍សុខសាន្តមួយ» សម្រាប់ឆ្នាំ២០២៦

ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦នេះ បានជូនដំណឹងដល់ម្ចាស់ ឬនាយកសហគ្រាស ក្រុមហ៊ុន រោងចក្រ អំពីការដាក់ឱ្យដំណើរការចលនាប្រឡងប្រណាំង «សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ» សម្រាប់ឆ្នាំ២០២៦។

តាមសេចក្តីជូនដំណឹង ក្រសួងការងារ បញ្ជាក់ថា ចលនាប្រឡងប្រណាំងនេះ ធ្វើឡើងក្នុងគោលបំណង ចូលរួមលើកកម្ពស់សុខដុមនីយកម្ម ក្នុងទំនាក់ទំនងវិជ្ជាជីវៈ សំដៅបង្កើត នូវវប្បធម៌អនុលោមភាពការងារ ពង្រឹងប្រសិទ្ធភាពនៃយន្តការដោះស្រាយវិវាទការងារនៅថ្នាក់សហគ្រាស ក្រុមហ៊ុន រោងចក្រ ពង្រឹងការអនុវត្តរបបសន្តិសុខសង្គម និងបង្កើនផលិតភាពការងារ។

ដើម្បីចូលរួមចលនាប្រឡងប្រណាំង «សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ» សម្រាប់ឆ្នាំ២០២៦ ម្ចាស់ ឬនាយកសហគ្រាស ក្រុមហ៊ុន រោងចក្រ អាចដាក់ពាក្យស្នើសុំចូលរួមក្នុងប្រព័ន្ធ SICMS ដែលមានតំណភ្ជាប់ https://siems.mlvt.gov.kh/com/peaceful_register/ ចាប់ពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ដល់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ ឬទំនាក់ទំនងព័ត៌មានបន្ថែម តាមរយៈ លោក គុន សំផន ដែលមានទូរសព្ទលេខ ០១២ ៩២៤ ៦១៤ និងលោក លាង សុភ័គ ទូរសព្ទលេខ ០៩៩ ៨៨៣ ៣៥៨ ចាប់ពីថ្ងៃជូនដំណឹងតទៅ ៕

To Top