ព័ត៌មានជាតិ

អាមេរិក នឹងផ្តល់ជំនួយ៤៥លានដុល្លារ ដល់កម្ពុជា-ថៃ ដើម្បីដោះស្រាយជម្លោះព្រំដែន

ភ្នំពេញ ៖ សហរដ្ឋអាមេរិកនឹងផ្ដល់ជំនួយសរុបចំនួន ៤៥លានដុល្លារដល់ប្រទេសថៃ និងកម្ពុជា ដើម្បីដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសទាំងពីរ ។ នេះបើតាមការចេញផ្សាយរបស់ AKP ។

ក្នុងចំណោមថវិកាទាំង៤៥លានដុល្លារនេះ គឺថវិកាចំនួន ១៥លានដុល្លារ នឹងត្រូវប្រើប្រាស់លើការធ្វើឱ្យមានស្ថិរភាពនៅតំបន់ព្រំដែន និងជួយដល់ជនភៀសសឹក ។ ចំពោះថវិកាចំនួន ១០លានដុល្លារ សម្រាប់ការដោះមីន ។ ចំណែកថវិកាចំនួន ២០លានដុល្លារ សម្រាប់ការការងារប្រឆាំងនឹងការឆបោកតាមអនឡាញ ជួញដូរគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត ។

នេះបើតាមការឱ្យដឹងពីលោក Michael George DeSombre ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេស ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ក្នុងសន្និសីទសារព័ត៌មាន នៅរសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ តាមប្រព័ន្ធ Zoom ដែលត្រូវ AKP ដកស្រងផ្សាយបន្ត ៕

To Top