ព័ត៌មានជាតិ

លោក Trump និយាយថា ប្រធានាធិបតីកូឡំប៊ី នឹងបំពេញទស្សនកិច្ច នៅអាមេរិកក្នុងខែកុម្ភៈនេះ

បរទេស ៖ ទីភ្នាក់ងារសារព័ត៌មានស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃសុក្រថា លោកទន្ទឹងរង់ចាំជួបជាមួយ ប្រធានាធិបតីកូឡុំប៊ី លោក Gustavo Petro នៅសេតវិមានក្នុងអំឡុងសប្តាហ៍ដំបូងនៃខែកុម្ភៈ ដើម្បីពិភាក្សាលើប្រធានបទ រួមទាំងការជួញដូរគ្រឿងញៀនផង។

លោក Trump បានលើកឡើងអំពីកិច្ចប្រជុំ ដែលបានគ្រោងទុកនៅលើបណ្តាញសង្គម Truth Social ដោយបន្ថែមថា៖សារធាតុកូកាអ៊ីន និងថ្នាំដទៃទៀតត្រូវតែត្រូវបានបញ្ឈប់ មិនឱ្យចូលសហរដ្ឋអាមេរិកទៀតឡើយ។

កាលពីដើមសប្តាហ៍នេះ លោក Trump បាននិយាយថាលោក Petro បានហៅគាត់តាមទូរស័ព្ទ ដើម្បីពន្យល់ពីស្ថានភាពនៃគ្រឿងញៀន និងការមិនចុះសម្រុងគ្នាផ្សេងទៀត ហើយថាគាត់កោតសរសើរ ចំពោះការហៅទូរស័ព្ទ និងយោបល់របស់គាត់ ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទ។

ការ​ហៅ​ទូរស័ព្ទ​នេះ​បាន​កើត​ឡើង​បន្ទាប់​ពី​លោក Trump បាន​គំរាម​លោក Petro ដោយ​អះអាង​ថា​ការ​វាយ​ប្រហារ​យោធា​របស់​សហរដ្ឋ​អាមេរិក​ប្រឆាំង​នឹង​ប្រទេស​កូឡុំប៊ី ស្តាប់​ទៅ​ដូចជា​ល្អ ចំពោះ​រូបគាត់។

គួរឲ្យដឹងដែរថាកាលពីថ្ងៃអាទិត្យ លោក Trump បានប្រាប់អ្នកយកព័ត៌មាន នៅលើយន្តហោះ Air Force One ថា ប្រទេសកូឡុំប៊ី ដែលមានព្រំប្រទល់ជាប់នឹង ប្រទេសវេណេស៊ុយអេឡា ត្រូវបានគ្រប់គ្រងដោយបុរសដែលមានបញ្ហាម្នាក់ ដែលចូលចិត្តផលិតកូកាអ៊ីន ហើយលក់វាទៅសហរដ្ឋអាមេរិក ហើយដោយសំណដៅថាគាត់នោះ គឺជាប្រធានាធិបតីPetroដែលទៅមុខទៀតនឹងមិនធ្វើការងារនេះយូរទេពេកទៀតទេ៕

ប្រែសម្រួល៖ស៊ុនលី

To Top