ព័ត៌មានជាតិ

ស្ថានទូតបារាំង កំណត់«តំបន់ក្រហម»   ៥០គីឡូម៉ែត្រ ពីព្រំដែនកម្ពុជា ដែលថៃឈ្លានពាន

ភ្នំពេញ៖ ស្ថានទូតបារាំងប្រចាំកម្ពុជា បានហាមពលរដ្ឋរបស់ខ្លួនមិនអោយធ្វើដំណើរទៅព្រំដែន ដោយបានកំណត់«តំបន់ក្រហម» ៥០គីឡូម៉ែត្រ ពីព្រំដែនកម្ពុជា ដែលថៃឈ្លានពាន។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ ស្ថានទូតបារាំងប្រចាំកម្ពុជា បានលើកឡើងថា៖ 

«បន្ទាប់ពីមានការប៉ះទង្គិចប្រដាប់អាវុធនៅតាមបន្ទាត់ព្រំដែន និការវាយប្រហារ តាមអាកាសនៅក្នុងទឹកដីកម្ពុជាក្នុងខែធ្នូ, កម្ពុជា និងថៃបានឈានដល់កិច្ចព្រមព្រៀងឈប់បាញ់ នៅថ្ងៃទី 27 ខែធ្នូ ឆ្នាំ 2025 ។

ដោយសារតែ ភាពមិនទៀងទាត់នៃស្ថានការណ៍ នៅតាមព្រំដែន និងហានិភ័យ ដែលពាក់ព័ន្ធនឹងការរីករាលដាលអាវុធ ដែលមិនទាន់ផ្ទុះ ពួកយើងនៅតែបន្តអនុវត្តន៍តាមសេចក្ដីណែនាំយ៉ាងខ្ជាប់ខ្ជួន ។ 

ដូច្នេះការធ្វើដំណើរ នៅតាមតំបន់នេះនៅតែមានគ្រោះថ្នាក់ និងត្រូវបានហាមឃាត់ក្នុងរយៈចម្ងាយ 50 គីឡូម៉ែត្រពីព្រំដែន (តំបន់ក្រហម) ។

ការទស្សនាទេសចរណ៍គ្រប់ប្រភេទត្រូវបានហាមឃាត់ជាដាច់ខាតនៅក្នុងតំបន់ទាំងនេះ ។

សូមណែនាំឲ្យតាមដានព័ត៌មាន និងសេចក្តីណែនាំពីអាជ្ញាធរមូលដ្ឋានជាប្រចាំ »៕

To Top