ព័ត៌មានជាតិ

សម្តេចធិបតី៖ រាជរដ្ឋាភិបាល និងប្រើប្រាស់ថវិកាជាតិ និងថវិកាពីដៃគូអភិវឌ្ឍ ស្តារឡើងវិញហេដ្ឋារចនាសម្ព័ន្ធ​ រងការខូចខាត ដោយជម្លោះព្រំដែន ឱ្យឆាប់បំផុត

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល និងប្រើប្រាស់ថវិកាជាតិ និងថវិកាពីដៃគូអភិវឌ្ឍ ដើម្បីស្តារឡើងវិញហេដ្ឋារចនាសម្ព័ន្ធ ដែលរងផលប៉ះពាល់ បណ្តាលមកពីជម្លោះព្រំដែនកម្ពុជា-ថៃ ឱ្យបានឆាប់រហ័សបំផុត ។

ការគូសបញ្ជាក់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ខាងលើនេះ ធ្វើឡើងតាមរយៈសារពិសេស ផ្ញើជូនជនរួមជាតិកម្ពុជា ស្តីពីវិធានការដោះស្រាយ របស់រាជរដ្ឋាភិបាល ចំពោះផលប៉ះពាល់ ដែលបណ្តាលមកពីជម្លោះព្រំដែនកម្ពុជា-ថៃ នាទី១០ ខែមករា ឆ្នាំ២០២៦នេះ ។

ក្នុងសារពិសេសនេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានថ្លែងថា ចំពោះហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងមូលដ្ឋាន និងសាធារណៈ ដែលបានរងការខូចខាត​ ដែលមានជាអទិ៍ សាលារៀន មណ្ឌលសុខភាព ពេទ្យបង្អែក ផ្សារ ផ្លូវ ស្ពាន បណ្តាញទឹកស្អាត អគ្គិសនី និងទូរគមាគមន៍ ខណៈដែលក្រុមការងារចំពោះកិច្ច រៀបចំនិងគ្រប់គ្រង ការស្តារជីវភាព និងហេដ្ឋារចនាសម្ព័ន្ធដែលខូចខាត ពីជម្លោះព្រំដែនកម្ពុជា-ថៃ បាននិងកំពុងវាយតម្លៃផលខូចខាតទាំងនេះ ។

ក្នុងនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា “រាជរដ្ឋាភិបាល និងប្រើប្រាស់ធនធានថវិកា ទាំងថវិកាជាតិ និងថវិកាពីដៃគូអភិវឌ្ឍ ដើម្បីស្តារឡើងវិញ នូវហេដ្ឋារចនាសម្ព័ន្ធ ឱ្យបានឆាប់បំផុត តាមស្ថានភាពជាក់ស្តែង”៕
ដោយ៖​ ដារាត់| ដើមអម្ពិល

To Top