មន្រ្តីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ នាំយកអំណោយរបស់ លោក ឆាយ ឬទ្ធិសែន ប្រគល់ជូន លោកវរសេនីយ៍ឯក ម៉ម ចិត្រា មេបញ្ជាការរង តំណាងកងពលអន្តរាគមន៍លេខ១ សម្រាប់ប្រើប្រាស់តាមតម្រូវការ
កំពង់ឆ្នាំង៖ នារសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦ លោក ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោក ឆាយ ឬទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស បាននាំយកនូវអំណោយដ៏ថ្លៃថ្លា របស់លោករដ្ឋមន្ត្រី ដើម្បីយកទៅប្រគល់ជូន លោកវរសេនីយ៍ឯក ម៉ម ចិត្រា មេបញ្ជាការរង តំណាងកងពលអន្តរាគមន៍លេខ១ សម្រាប់ប្រើប្រាស់តាមតម្រូវការក្នុងគិលានដ្ឋាន កងពលដែលស្ថិតនៅក្នុងភូមិស្ពានពោធិ៍ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

អំណោយទាំងនោះ រួមមាន គ្រែចំនួន១០ រួមទាំងថវិកា អង្ករ និងសម្ភារគ្រឿងឧបភោគបរិភោគមួយចំនួនផងដែរ។ នៅក្នុងពិធីប្រគល់និងទទួលសម្ភារនេះមានការចូលរួមពីលោក ឈួន ចាន់ណា អភិបាលស្រុកសាមគ្គីមានជ័យ សមាជិកក្រុមប្រឹក្សាស្រុក សមាជិកក្រុមប្រឹក្សាឃុំសេដ្ឋី និងអង្គភាពមួយចំនួនចំណុះកងពលផងដែរ៕






