ព័ត៌មានជាតិ

លោក ផៃ ចាន់ធី អញ្ជើញប្រគល់គ្រឿងឧបភោគបរិភោគសរុបចំនួន ៥៦៨កញ្ចប់ ជូនមន្ទីរអភិវឌ្ឍន៍ជនបទខេត្តឧត្តរមានជ័យ សម្រាប់យកទៅឧបត្ថម្ភគាំទ្រដល់វីរកងទ័ពជួរមុខកម្ពុជា

ភ្នំពេញ៖ នាថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ លោក ផៃ ចាន់ធី អនុរដ្ឋលេខាធិការ និងជានាយកខុទ្ទកាល័យ តំណាងដ៏ខ្ពង់ខ្ពស់ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញប្រគល់គ្រឿងឧបភោគបរិភោគ សរុបចំនួន ៥៦៨កញ្ចប់ ដែលជាអំណោយរបស់សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍នៃក្រសួងអភិវឌ្ឍន៍ជនបទ ជូនដល់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តឧត្តរមានជ័យ ។

អញ្ជើញចូលរួម នាឱកាសនោះរួមមាន ថ្នាក់ដឹកនាំក្រសួង រួមជាមួយតំណាងសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍នៃក្រសួងអភិវឌ្ឍន៍ជនបទ និង ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងវិស័យអភិវឌ្ឍន៍ជនបទ ផងដែរ។

គ្រឿងឧបភោគបរិភោគ ដែលប្រគល់ជូន មន្ទីរអភិវឌ្ឍន៍ជនបទខេត្តឧត្តរមានជ័យ រួមមាន៖ សាច់ក្រក និងត្រីងៀត (ឆ្អិន) ចំនួន ៤២០កញ្ចប់, សាច់ក្រក និងត្រីងៀត (ឆ្អិន) ចំនួន ១៦កញ្ចប់, អំបុកលាយសាច់ក្រក និងសាច់ជ្រូកផាត់ ចំនួន ១៣២កញ្ចប់ គឺសម្រាប់យកទៅឧបត្ថម្ភគាំទ្រដល់វីរកងទ័ពជួរមុខកម្ពុជាដែលកំពុងឈរជើងយ៉ាងរឹងមាំក្នុងការការពារបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា នៅតាមបណ្ដោយព្រំដែលកម្ពុជា-ថៃ ក្នុងខេត្តឧត្តរមានជ័យ៕

To Top