ព័ត៌មានជាតិ

ប្រជានេសាទ៤រូប ដែលថៃចាប់ខ្លួន បានត្រឡប់ដល់កម្ពុជា វិញហើយ

ភ្នំពេញ៖ ប្រជានេសាទចំនួន៤រូប ដែលកងទ័ពជើងទឹកថៃចាប់ខ្លួន កាលពីពេលកន្លងទៅថ្មីៗនេះ ត្រូវបានវិលត្រឡប់ដល់កម្ពុជា វិញហើយ នៅរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦នេះ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក លោកស្រី ឈី វ៉ា អភិបាលខេត្តកោះកុង បានលើកឡើងយ៉ាងដូច្នេះថា «សូម​ស្វាគមន៍បងប្អូនប្រជានេសាទទាំង៤រូបបានត្រឡប់មកផ្ទះយើងវិញហើយ នេះជាលទ្ធផល “ស្ងាត់​តែមិន​ស្ងៀម”»៕

To Top