ព័ត៌មានជាតិ

ស៊ីម៉ាក់ បង្ហាញសំណល់ គ្រាប់បែក​របស់ថៃ នៅប្រាសាទព្រះវិហារ

ភ្នំពេញ៖ លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦នេះ បានបង្ហាញនូវសំណល់គ្រាប់បែក​របស់ថៃ ដែលបានបាញ់ផ្លោងនិងទម្លាក់ នៅតំបន់ប្រាសាទព្រះវិហារ ក្នុងអំឡុងសង្គ្រាម ថៃឈ្លានពានកម្ពុជា ចាប់ពីថ្ងៃទី៧ដល់២៧ ខែធ្នូ ឆ្នាំ២០២៥ ។

ជាមួយនឹងការបង្ហាញរូបភាព នៃសំណល់គ្រាប់បែក​នេះ លោក ហេង រតនា បានភ្ជាប់នូវខ្លឹមសារថា «ប្រាសាទព្រះវិហារ​ ជាសម្បត្តិមនុស្សជាតិ​លើពិភពលោកនេះ​ និងជាទីតាំងមានសក្តិសិទ្ធិភាព​ ត្រូវបានរងការទម្លាក់គ្រាប់បែក​និងបាញ់ផ្លោង​កម្ទេច​ បំផ្លិចបំផ្លាញដ៍មហាឃោរឃៅព្រៃផ្សៃ​ ដោយសារការឈ្លានពានបូរណភាពទឹកកម្ពុជា ទាំងកំរោលរបស់សៀម! អ្នកបំផ្លិចបំផ្លាញ ត្រូវតែមានការទទួលខុសត្រូវ!!» ៕

To Top