ព័ត៌មានជាតិ

មន្រ្តីជាន់ខ្ពស់ ក្រសួងអភិវឌ្ឍន៍ជនបទ ប្រគល់គ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់មួយចំនួន ជូនដល់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តឧត្តរមានជ័យ សម្រាប់យកទៅឧបត្ថម្ភគាំទ្រ ដល់វីរកងទ័ពជួរមុខកម្ពុជា

ភ្នំពេញ៖ លោក ពិត ករុណា អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងវិស័យអភិវឌ្ឍន៍ជនបទ និង លោក ផៃ ចាន់ធី អនុរដ្ឋលេខាធិការ និងជានាយកខុទ្ទកាល័យ តំណាង លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញប្រគល់គ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់មួយចំនួន ដែលជាអំណោយរបស់សប្បុរសជន បានបរិច្ចាគក្នុងមូលនិធិសប្បុរសធម៌ ដែលរៀបចំដោយក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងវិស័យអភិវឌ្ឍន៍ជនបទ ជូនវីរកងទ័ពជួរមុខ គ្រួសារកងទ័ព និងជនភៀសសឹក តាមរយៈមន្ទីរអភិវឌ្ឍន៍ជនបទខេត្តឧត្តរមានជ័យ ។

គ្រឿងឧបភោគបរិភោគ ដែលប្រគល់ជូនរួមមាន៖ ១. អង្គ ចំនួន ៥តោន, ២. ទឹកបរិសុទ្ធ 600ml ចំនួន ១០០កេស, ៣. ភេសជ្ជ ចំនួន ២៣០កេស, ៤. ធុងដាក់ទឹក ចំនួន ២៧០ធុង, ៥. ត្រីខ ចំនួន ១៥កេស, ៦. ស្កស 250g ចំនួន ១០កញ្ចប់, ៧. បីចេង 250g ចំនួន ១០កញ្ចប់, ៨. ម្សៅស៊ុប 200g ចំនួន ១០កញ្ចប់, ៩. ទឹកត្រី ចំនួន ៣យួរ, ១០. ទឹកស៊ីអ៊ីវ ចំនួន ៤យួរ, ១១. អំបុក ចំនួន ២១៥កេស, ១២. ប្រេងឆា ចំនួន ៤កេស, ១៣. មីជាតិ/មីខ្លាឃ្មុំ/គុយទាវ ចំនួន ១៣៩កេស, ១៤. សៀងផ្អែម ចំនួន ២យួរ, ១៥. ឆៃប៉ូវចំនួន ៥គីឡូ, ១៦. ខ្ទឹមស ចំនួន ១៥បាវ, ១៧. ឃិតទាហានចំនួន ៥០ឃីត, ១៨. យឺតកណ្តាល ចំនួន ១៥ឃីត, ១៩. សំឡីអនាម័យស្ត្រី ចំនួន ៥កេស, ២០. ខោអាវចម្រុះ ៥៤កេស, ៧ថង់ធំ និង ៥កញ្ចប់តូច, ២១. ទឹកដោះគោ ចំនួន ១២កេស, ២២. សម្ភារៈសិក្សាក្មេង ចំនួន ១កេស និងសៀវភៅកូនក្មេង១៥០ក្បាល, ២៣.ឧបករណ៍ក្មេងលេង ចំនួន ២ថង់, ២៤. នំ/ស្តគ្រាប់/ចាហួយ ចំនួន ១០កញ្ចប់ ព្រមទាំងសម្ភារៈចាំបាច់មួយចំនួនទៀត គឺសម្រាប់យកទៅឧបត្ថម្ភគាំទ្រដល់វីរកងទ័ពជួរមុខដែលកំពុងឈរជើងយ៉ាងរឹងមាំក្នុងការការពារបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងគ្រួសារកងទ័ព និងជនភៀសសឹកកម្ពុជា ដែលកំពុងរស់នៅបណ្តោះអាសន្ននៅតំបន់មានសុវត្ថិភាពក្នុងភូមិសាស្ដ្រខេត្តឧត្តរមាន៕

To Top