លោក ឆាយ ឫទ្ធិសែន អញ្ជើញដឹកនាំកិច្ចប្រជុំ លេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ នៃក្រសួងអភិវឌ្ឍន៍ជនបទ
ភ្នំពេញ៖ នារសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ នៃក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានវត្តមានអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រីជាថ្នាក់នាំ និងមន្រី្ដជំនាញផងដែរ។

កិច្ចប្រជុំមានគោលបំណងពិនិត្យ និងពិភាក្សាលើរបៀបវារៈសំខាន់ៗចំនួន ២ ដូចខាងក្រោម៖
ទី១. វិធានការឆ្លើយតបបន្ទាន់ លើផលប៉ះពាល់និងខូចខាតដោយសារជម្លោះព្រំដែនកម្ពុជា ថៃ ដោយអនុលោមតាម វិធានការគ្រប់ជ្រុងជ្រោយក្នុងការដោះស្រាយនិងកាត់បន្ថយផលប៉ះពាល់ចំពោះប្រជាពលរដ្ឋដែលរងគ្រោះផ្ទាល់ដោយសារសង្គ្រាម និងការជួសជុល-ស្ដារឡើងវិញហេដ្ឋារចនាសម្ព័ន្ធដែលរងការខូចខាត
ទី២. របាយការណ៍បូកសរុបទំហំនៃការខូចខាតលើហេដ្ឋារចនាសម្ព័ន្ធជនបទ ដោយសារគ្រោះមហន្ដរាយធម្មជាតិ ក្នុងឆ្នាំ២០២៥ និងការលើកផែនការថវិកាសម្រាប់ឆ្នាំបន្ទាប់៕



