កម្ពុជា និងចិនមានគ្រឹះទំនាក់ទងផ្នែកសេដ្ឋកិច្ច និងការទូតរឹងយ៉ាងរឹងមាំ
ភ្នំពេញ៖ អ្នកជំនាញនៃរាជបណ្ឌិតសភាកម្ពុជាបានលើកឡើងថា កម្ពុជា និងចិនមានគ្រឹះទំនាក់ទងផ្នែកសេដ្ឋកិច្ចនិងការទូតយ៉ាងរឹងមាំតាំងពីអតីតកាលរហូតមកដល់បច្ចុប្បន្ន ដែលជាអំណោយផលល្អសម្រាប់ប្រទេសទាំងពីរ។
លោកបណ្ឌិត ភី វាសនា អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិតសភាកម្ពុជាបានឡើងប្រាប់អ្នកសារព័ត៌មានកាលពីពេលថ្មីៗនេះថា ទំនាក់ទំនងរវាងកម្ពុជា និងចិន មានអាយុកាលជាង ២០០០ ឆ្នាំ មកហើយ គឺភស្តុតាងប្រវត្តិសាស្ត្រនៃការធ្វើជំនួញ និងការផ្លាស់ប្តូររវាងប្រជាជននៃប្រទេសទាំងពីរ មានឆ្លាក់នៅលើជញ្ជាំងប្រាសាទបាយ័ន។ ទំនាក់ទំនងសេដ្ឋកិច្ចបច្ចុប្បន្ន មិនមែនទើបតែចាប់ផ្តើមក្នុងសតវត្សរ៍ទី ២១ នោះទេ ប៉ុន្តែវាមានគ្រឹះយ៉ាងរឹងមាំតាំងពីបុរាណកាល។

លោកបណ្ឌិតបានមានប្រសាសន៍ថា វិស័យសក្តានុពលសំខាន់ៗរបស់កម្ពុជាចំនួន៤ បានទាក់ទាញការវិនិយោគទុនបរទេស ជាពិសេសប្រទេសចិនឱ្យមកកម្ពុជា ៖
សំឡេង៖ ១. វិស័យឧស្សាហកម្ម៖ ជាវិស័យដែលផ្តោតខ្លាំងជាងគេ រួមមានការផលិតយានយន្ត គ្រឿងអេឡិចត្រូនិក និងសំបកកង់កៅស៊ូជាដើម។
២. វិស័យហេដ្ឋារចនាសម្ព័ន្ធ៖ មានទំហំទុនប្រមាណ ៣,៨ ពាន់លានដុល្លារ ដែលរួមមានគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ភ្នំពេញ-បាវិត និងគម្រោងនានាក្រោមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ។
៣. វិស័យកសិកម្ម និងកសិឧស្សាហកម្ម៖ មានទំហំទុនវិនិយោគប្រមាណ ៤៣៦ លានដុល្លារ។
៤. វិស័យទេសចរណ៍៖ មានទំហំទុនវិនិយោគប្រមាណ ១៧៥ លានដុល្លារ។»
ជាមួយគ្នានេះដែរ លោកបណ្ឌិតបញ្ជាក់ថា កម្ពុជាមានកត្តាដែលទាក់ទាញវិនិយោគិនមកកម្ពុជាមានដូចជា៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ៖ ផ្តល់ភាពងាយស្រួលដល់អ្នកផលិតក្នុងការនាំចេញទៅកាន់ទីផ្សារអាស៊ាន និងតំបន់។ កម្ពុជាមានស្ថិរភាពនយោបាយល្អ និងមានថ្នាក់ដឹកនាំរួមរូបគ្នាជាធ្លុងមួយ ដែលផ្តល់ទំនុកចិត្តដល់អ្នកវិនិយោគ។ ប្រព័ន្ធពន្ធដារអនុគ្រោះ៖ ការនាំចេញទៅទីផ្សារធំៗដូចជាសហរដ្ឋអាមេរិក ជាប់ពន្ធត្រឹមតែ ១៩% ប៉ុណ្ណោះ។ កម្ពុជាមានកម្លាំងពលកម្មគ្រប់គ្រាន់ និងមានតម្លៃឈ្នួលសមរម្យ ដែលជួយកាត់បន្ថយថ្លៃដើមផលិតកម្ម។ រដ្ឋាភិបាលបានដាក់ចេញនូវប្រព័ន្ធចុះបញ្ជីតាមអនឡាញ ដែលមានភាពរហ័ស និងងាយស្រួលសម្រាប់វិនិយោគិនបរទេស។ »
យោងតាមទិន្នន័យពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) គម្រោងអភិវឌ្ឍន៍ក្នុងឆ្នាំ ២០២៥ មានសន្ទុះខ្លាំងគួរឱ្យកត់សម្គាល់៖ សរុបចំនួន ៦៣០ គម្រោង និងមានទំហំទុនវិនិយោគសរុបជាង ១០ ពាន់លានដុល្លារអាមេរិក ក្នុងនោះចិនជាប្រទេសវិនិយោគធំជាងគេដោយគ្រប់ដណ្តប់ ៥៤.២៥ភាគរយនៃទុនសរុប៕
