ព័ត៌មានជាតិ

លោកបណ្ឌិត ជា មុនីឫទ្ធិ ៖ មានហេតុផល រាប់ពាន់ ដើម្បីបង្ហាញ ពីទំនាក់ទំនងកម្ពុជា-ចិន ដ៏ជិតស្និទ្ធមិនអាចបំបែកបាន

ភ្នំពេញ ៖ លោកបណ្ឌិត ជា មុនីឫទ្ធិប្រធានសមាគម អ្នកស្រាវជ្រាវវឌ្ឍនភាព កម្ពុជាចិនបានមានប្រសាសន៍ថា មានហេតុផលរាប់ពាន់ ដើម្បីបង្ហាញពីទំនាក់ទំនងកម្ពុជា-ចិន ដ៏ជិតស្និទ្ធ មិនអាចបំបែកបាន ក្នុងនោះមានដូចជា៖ កត្តាសច្ចធម៌ប្រវត្តិសាស្រ្ត, ការប្រកាន់ខ្ជាប់នូវផលប្រយោជន៍ រួមនិងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ, ទស្សនៈសន្តិភាព និងស្ថិរភាពតំបន់, ទស្សនៈអភិវឌ្ឍន៍ ប្រកបដោយបរិយាប័ន្ន, ទស្សនៈសន្តិសុខសកល ប្រកបដោយមនុស្សធម៌, ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន, គាំទ្រចរន្តហុភាគីនិយម និងគោលនយោបាយបើកទូលាយ និងការ រួមគ្នាដើម្បីអនាគត និងអ្នកបន្តវេនមិត្តភាពកល្យាណមិត្តជាដើម ។

លោកបណ្ឌិតបញ្ជាក់ថា ១. សច្ចធម៌ប្រវត្តិសាស្រ្ត៖ កម្ពុជានិងចិនមានប្រវត្តិទំនាក់ទំនងជាង២ពាន់ឆ្នាំដូចក្នុងកំណត់ត្រានៃសៀវភៅស្រាវជ្រាវចេញផ្សាយដោយសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ហើយដោយឡែកទំនាក់ទំនង រវាងព្រះរាជាណាចក្រកម្ពុជា និង សាធារណរដ្ឋប្រជាមានិតចិន ក៏មានអាយុកាល ឈាន ចូលដល់វ័យ៦៨ឆ្នាំផងដែរ ។ ២. ការប្រកាន់ខ្ជាប់ នូវផលប្រយោជន៍រួមនិង កិច្ចសហប្រតិបត្តិការ ឈ្នះ-ឈ្នះ៖ ទាំងកម្ពុជា ទាំងចិនសុទ្ធតែមានឆន្ទៈរួមគ្នា ឈរលើកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ដោយប្រកាន់ខ្ជាប់នូវការគោរពគ្នាទៅវិញទៅមក គោរពបូរណភាពទឹកដី អធិបតេយ្យភាព និងមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង របស់ប្រទេសនីមួយៗ។ ៣. ទស្សនៈសន្តិភាព និងស្ថិរភាពតំបន់៖ ប្រទេសទាំងពីរតែង បានរួមគ្នា ក្នុងការកសាងគ្រឹះ សម្រាប់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ មិនមែនជាគ្រោះថ្នាក់ ដល់ប្រទេសណាមួយឡើយ ហើយមិន ដែលចាត់ទុកប្រទេសណាមួយជាសត្រូវឡើយ។ ៤. ទស្សនៈអភិវឌ្ឍន៍ ប្រកបដោយបរិយាប័ន្ន៖ ប្រទេសទាំងពីរតែងបានរៀន សូត្រពីគ្នាទៅវិញទៅមក ហើយតែងបានរួមគ្នានៅក្នុងការបន្ស៊ី គោលនយោបាយ ជាមួយគំនិតផ្តួចផ្តើមនានា ។ បន្ថែមពីលើនេះ ប្រទេសយើងទាំងពីរតែងបានគាំទ្រ គ្នាដោយឈរលើទិសដៅអភិវឌ្ឍ ហើយរួមគ្នាកសាង សហគមន៍ដែលមានវាសនារួម កម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី។ ៥. ទស្សនៈសន្តិសុខសកលប្រកប ដោយមនុស្សធម៌ ៖ ប្រទេសទាំងពីរបានគាំទ្រ គ្នាទៅវិញទៅមកនៅក្នុង វិស័យសុខាភិបាល ការបោសមីន ការឆ្លើយតបគ្រោះមហន្តរាយ និងជួយការពារជីវិតប្រជាជន ជាក់ស្តែងប្រទេសចិនគឺជាប្រទេសទី១ដំបូងគេដែលបានផ្តល់ជំនួយមនុស្សធម៌ដល់ជនភៀសសឹកនៅកម្ពុជា។ ៦. ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន៖ មិត្តភាពកម្ពុជា–ចិនបានពន្លាតពីថ្នាក់ដឹកនាំដល់ប្រជាជន ពីទីក្រុងដល់ជនបទ ពីអតីតកាលបន្តទៅកាន់អនាគតកាលដ៏ត្រចះត្រចង់ ។

ទំនាក់ទំនងប្រជាជននិងប្រជាជនតែងបានពង្រឹងតាមរយៈដំណើរទស្សនកិច្ចទៅវិញទៅមកនៃថ្នាក់ដឹកនាំកំពូលរបស់ប្រទេសយើងទាំងពីរ ដោយបានចាត់ ទុកប្រទេសមិត្តជាផ្ទះទី២របស់ខ្លួន ហើយសង្គមស៊ីវិលកម្ពុជា-ចិន តែងបានរួមគ្នាដើម្បីផលប្រយោជ ន៍របស់ប្រជាជនយើងទាំងពីរ។ ៧. គាំទ្រចរន្តហុភាគីនិយម និងគោលនយោបាយបើក ទូលាយ៖ ទាំងកម្ពុជា ទាំងចិន សុទ្ធតែយល់ស្របគ្នា នៅក្នុងការលើកកម្ពស់ចរន្តពហុភាគីនិយម ហើយពង្រីកទ្វាប្រទេស កាន់តែធំ កាន់តែទូលាយនៅក្នុ ងចរន្តនៃការបើកចំហសេដ្ឋកិច្ចទីផ្សារ និង ៨. រួមគ្នាដើម្បីអនាគត និងអ្នកបន្តវេនមិត្តភាព កល្យាណមិត្ត៖ ទំនាក់ទំនង ដែកថែបកម្ពុជា–ចិន គឺជាការវិនិយោគសម្រាប់អនាគតកូនចៅ ជាដៃគូក្នុងការកសាង សេដ្ឋកិច្ចឌីជីថល បៃតង និងចីរភាព ហើយប្រឆាំងដាច់ខាតចំពោះទស្សនៈបំបែកបំបាក់ទំនាក់ទំនងកម្ពុជា–ចិន ដែលដើរផ្ទុយពីបំណងរបស់ប្រទេសទាំងពីរដែលឈរយ៉ាងរឹងមាំរួមគ្នាជាមួយសន្តិភាព និងការអភិវឌ្ឍរួម។ បន្ថែមពីលើនេះ ដើមឈើមិត្តភាពរវាងប្រជាជននិងប្រទេសយើងទាំងពីរ បានឈរយ៉ាងរឹងមាំ ចាក់ឫសយ៉ាងជ្រៅ និងមានផ្លែផ្កាកាន់តែច្រើន តាមរយៈមូលធនមនុស្សរបស់ប្រទេសយើងទាំងពីរ ដូចដែលយើងបានឃើញ ពីបរិមាណកាន់តែច្រើនរបស់និស្សិតកម្ពុជា សិក្សានៅប្រទេសចិន និងគុណភាពដ៏ខ្លាំងក្លា នៃអតីតនិស្សិតសិក្សា នៅប្រទេសចិនមករួមគ្នា អភិវឌ្ឍប្រទេសកម្ពុជាក្រោមទម្រ នៃមិត្តភាពអមតៈកម្ពុជា-ចិន៕

To Top