ព័ត៌មានជាតិ

រដ្ឋបាលរាជធានីភ្នំពេញ គ្រោងដាក់ឱ្យប្រើប្រាស់សេវា ច្រកចេញចូលតែមួយ តាមប្រព័ន្ធអនឡាញ

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹង ដាក់ឱ្យប្រជាពលរដ្ឋអាចទទួលសេវា របស់អង្គភាពច្រកចេញចូលតែមួយ តាមប្រព័ន្ធអនឡាញ របស់គេហទំព័ររដ្ឋបាលរាជធានីភ្នំពេញ ។

យោងតាមរបាយការណ៍ សង្ខេប ស្តីពីការបូក សរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលរាជធានីភ្នំពេញ​ ស្តីពីការងារអង្គភាពច្រកចេញចូលតែមួយ បានឱ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ បានផ្តល់សេវាសាធារណៈគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមរយៈអង្គភាពច្រកចេញចូលតែមួយ បានចំនួន ១១៦.៧២៧សេវា ដោយទទួលបានចំណូលសរុប ៦៩.៧៧៩.៨០០រៀល (ហុកសិបប្រាំបួនប៊ីលាន ប្រាំពីររយចិតសិបប្រាំបួនលាន ពីររយប្រាំពីរពាន់ ប្រាំបីរយរៀល) ។

ដោយឡែក រដ្ឋបាលខណ្ឌទាំង១៤ ក៏បានផ្តល់សេវាសរុបចំនួន ៥៥៦.៧៧៨សេវា ជូនប្រជាពលរដ្ឋផងដែរ និងទទួលបានចំណូលថវិកាសរុប ចំនួន ៣.១៩១.៤៣៤.៥៨១រៀល ។

ក្នុងនោះ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំគេហទំព័រ ឃ្យូ.អ.កូដ. (QR Code web Portal) សម្រាប់បង្កើត ឃ្យូ.អ.កូដ. ស្តង់ដារ ដែលអាចផ្ទៀងផ្ទាត់តាមរយៈថ្នាលផ្ទៀងផ្ទាត់ឯកសារ Veritify.gov.kh សម្រាប់ដាក់លើអាជ្ញាបណ្ណ លិខិតអនុញ្ញាត និងលិខិតរដ្ឋបាលផ្សេងៗ ។

បន្ថែមលើនេះ ស្របតាមផែនការទិសដៅការងារឆ្នាំបន្ទាប់ រដ្ឋបាលរាជធានីភ្នំពេញ ត្រៀមដាក់ដំណើរការប្រព័ន្ធច្រកចេញចូលតែមួយ តាមអនឡាញ នៅលគេហំទ័ររបស់រដ្ឋបាលរាធានីភ្នំពេញ៕ ដោយ៖​ ដារាត់| ដើមអម្ពិល

To Top