ព័ត៌មានជាតិ

ឯកអគ្គរដ្ឋទូតកម្ពុជាប្រចាំនៅជប៉ុន បំភ្លឺទៅសារព័ត៌មាន The Japan Times

ភ្នំពេញ ៖ លោក ជុំ សន្ទរី ឯកអគ្គរដ្ឋទូតកម្ពុជា ប្រចាំនៅប្រទេសជប៉ុន បានចេញលិខិតបំភ្លឺផ្ញើទៅកាន់ និពន្ធនាយករបស់សារព័ត៌មាន The Japan Times ដែលបានផ្សព្វផ្សាយព័ត៌មាន មានចំណងជើងថា “ពិភពលោកកំពុងបរាជ័យ នៅកម្ពុជា (ម្តងទៀត)។

ឆ្លើយតបទៅនឹងអត្ថបទដែលបានចុះផ្សាយដោយសារព័ត៌មាន The Japan Times មានចំណងជើងថា “ពិភពលោកកំពុងបរាជ័យ នៅកម្ពុជា (ម្តងទៀត) និងលើកនេះគ្រប់គ្នាកំពុងឈឺចាប់ (The World is Failing Cambodia (Again) and This Time Everyone is Suffering)” របស់ឯកអគ្គរដ្ឋទូតកម្ពុជា បានធ្វើឡើងនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ ហើយស្ថានទូតកម្ពុជាបានផ្ញើលិខិតបំភ្លឺទៅកាន់ អ្នកនិពន្ធនាយក របស់សារព័ត៌មាន The Japan Times កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ ពាក់ព័ន្ធនឹងទស្សនៈរបស់កម្ពុជា ក្នុងការធានាឱ្យបាននូវតុល្យភាព និង ការយល់ដឹងបន្ថែមទៀត ក្នុងចំណោមសាធារណជន ៕

To Top