រដ្ឋមន្ត្រីមហាផ្ទៃ អញ្ជើញប្រកាស សមាសភាពក្រុមការងារ ជំរុញការផ្ដល់ឯកសារអត្តសញ្ញាណកម្ម ជូនប្រជាពលរដ្ឋទូទៅ និងប្រជាពលរដ្ឋ ទើបវិលត្រលប់ពីថៃ
ភ្នំពេញ ៖ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ នេះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ប្រកាសសមាសភាពក្រុមការងារ នៃសេចក្ដីសម្រេចរបស់ក្រសួងមហាផ្ទៃ ស្តីពីការចាត់តាំង ក្រុមការងារដឹកនាំគាំទ្រ តាមដាន និងជំរុញការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងឯកសារអត្តសញ្ញាណផ្សេងទៀត ជូនប្រជាពលរដ្ឋខ្មែរទូទៅ និងប្រជាពលរដ្ឋខ្មែរ ដែលទើបវិលត្រលប់ពីប្រទេសថៃ នៅសាលប្រជុំ ទីស្តីការក្រសួងមហាផ្ទៃ ៕






