ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍​ទោ​ សោម​ ស៊ុន​ ប្រគល់​ផ្ទះ​ថ្មី​ ជាអំណោយ​របស់​សម្តេច​តេជោ​ ហ៊ុន​ សែន​ ជូន​គ្រួសារ​អតីត​យុទ្ធ​ជន​ពលី​ និង​ស្បៀង​អាហារ​ គ្រឿង​ឧបភោគ​បរិភោគ​អំណោយ​មនុស្សធម៌​របស់​សម្តេច​ធិបតី ​ហ៊ុន​ ម៉ាណែត​ ​ជូនគ្រួសារវីរយុទ្ធ​ជន​ការពារ​ព្រំដែន​ និង​ប្រជាពលរដ្ឋ​ក្រីក្រ​ នៅ​ឃុំ​ទ្រៀល​ ស្រុក​តាំង​គោក​ ខេត្ត​កំពង់ធំ​

កំពង់ធំ៖ នៅព្រឹក​ថ្ងៃទី១៥​ ខែមករា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ តំណាងគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ អមដំណើរដោយលោក ជួន សិលាវិត ប្រធានសាខាមូលនិធិជាតិជំនួយសង្គមខេត្តកំពង់ធំ និងលោក សៀ ឡុងធារ៉ា អភិបាលរងស្រុកតាំងគោក រួម​ជាមួយ​អាជ្ញាធរ​ដែនដី ភូមិ ឃុំ ​បានដឹកនាំសហការី ទៅប្រគល់ផ្ទះថ្មីមួយខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា​ ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនគ្រួសារអតីតយុទ្ធជនពលី មានដី មានជម្រកស្នាក់នៅមិនសមរម្យ និង​ឧបត្ថម្ភ​ស្បៀង​អាហារ​ គ្រឿង​ឧបភោគ​បរិភោគ​ អំណោយ​មនុស្សធម៌​របស់​សម្តេច​មហា​បវរ​ធិបតី​ ហ៊ុន​ ម៉ាណែត​ និង​លោក​ជំទាវ​ ជូនគ្រួសារវីរយុទ្ធ​ជន​ការពារ​ព្រំដែន​ និង​ប្រជាពលរដ្ឋ​ក្រីក្រ​ ចំនួន ​១០​គ្រួសារ​ នៅភូមិត្នោត​ ឃុំ​ទ្រៀល​ ស្រុក​តាំង​គោក​ ខេត្តកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា៖ ផ្ទះថ្មី ដែលទើបសាងសង់រួចនេះ មានទំហំ ៥ម៉ែត្រ គុណនិង ៧ម៉ែត្រ សាងសង់ពីសសរបេតុង ឆ្អឹងដែក ដំបូលប្រក់ស័ង្កសីកិនភ្លី ជញ្ជាំងស្មាតប៊ត រនាបក្រាលក្តារ ដោយមានតសំយ៉ាបផ្ទះបាយទៅក្រោយប្រវែង ៣ម៉ែត្រ ព្រមទាំងមានបង្គន់អនាម័យសម្រាប់ប្រើប្រាស់ផងដែរ ។ ហើយកន្លងទៅនេះ នៅស្រុក​តាំងគោក​ ខេត្តកំពង់ធំ បានសាងសង់ផ្ទះចំនួន ៣៣ខ្នង ជូនក្រុមគ្រួសារអតីតយុទ្ធជនរួចមកហើយ និងកំពុងដំណើរការសាងសង់បន្តមួយចំនួនទៀត ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត តាមរយៈឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ។

នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បាននាំយកនូវស្បៀងអាហារ គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ មានមុង ភួយ កន្ទេល ខ្នើយ ចាន ឆ្នាំង ព្រមទាំងសម្ភារប្រើប្រាស់ផ្សេងៗ ដែលជាអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ជូនដល់ក្រុមគ្រួសារលោកយាយ ពៅ ធីតា សម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ និងសម្រាប់ប្រើប្រាស់ក្នុងឱកាសទទួលបានផ្ទះថ្មីនៅពេលនេះ​ ព្រមទាំង​ ស្បៀង​អាហារ​ ​គ្រឿងឧបភោគបរិភោគជូនដល់គ្រួសារវីរយុទ្ធ​ជន​ការពារ​ព្រំដែន​ និង​ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន​ ១០​គ្រួសារ​ ដោយ​ក្នុង​មួយ​គ្រួសារ​ទទួល​បាន​នូវ​អង្ករចំនួន​ ២៥​គីឡូក្រាម​មីខ្លាឃ្មុំចំនួន ​១​កេស​ ទឹកត្រី​ទឹក​សុីអុីវចំនួន២យួរ​ និង​ត្រីខ​កំប៉ុង​ចំនួន​១​យួរ​ ទៀតផងដែរ​៕

ដោយ៖ សំនៀង

To Top