ភ្នំពេញ៖ លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានឱ្យដឹងថានៅទី១៦ ខែមករា ឆ្នាំ២០២៦ កម្លាំងអង្គភាពCMAC ទិសខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ និងខេត្តព្រះវិហារ បានបន្តបោសសម្អាតសំណល់ យុទ្ធភណ្ឌសង្គ្រាម នៅតាមសាលារៀន ទាំងឡាយ ដែលរងផលប៉ះពាល់ ដោយសារសំណល់គ្រាប់ មិនទាន់ផ្ទុះដោយសារសង្គ្រាមឈ្លានពានរបស់សៀម!។

កិច្ចប្រតិបត្តិការនេះអនុវត្តន៍យ៉ាងមុឺងម៉ាត់ ស្របតាមអនុសាសន៍ និងមតិដឹកនាំដ៍ខ្ពង់ខ្ពស់បំផុត របស់សម្តេចធិបតី ប្រមុខរាជរដ្ឋាភិបាលក្នុងការធានាសុខ សុវត្ថិភាពជូនក្មួយៗ កូនចៅជាសិស្សានុសិស្ស និងលោកគ្រូ-អ្នកគ្រូដែលស្ថិតនៅ តាមតំបន់រងផលប៉ះពាល់ទាំងឡាយ! ។







