លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បន្តដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខ គ្រួសារលោក ផុន សង្ហា វីរៈកងទ័ពឈរជើងនៅទិសប្រាសាទព្រះវិហារដែល កំពុងសម្រាកព្យាបាលជំងឺស្លាប់មួយចំហៀងខ្លួន
កំពង់ស្ពឺ៖ ដោយមានការចង្អុលបង្ហាញតម្រែតម្រង់ទិសនិងយកគំរូដឹកនាំប្រកបដោយគុណធម៏របស់ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការណែនាំពីសំណាក់ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ។

នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ ក្រោមស្មារតីមនុស្សធម៏ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថ និងមានការចូលរួមពីក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ (ស.ស.យ.ក. កំពង់ស្ពឺ) បានអញ្ជើញបន្តចុះសួរសុខទុក្ខ ប្រជាពលរដ្ឋ១គ្រួសារ មានឈ្មោះ ធូ ប៊ុនណា ភេទប្រុស អាយុ៦៥ឆ្នាំ ដែលត្រូវជាឪពុកបង្កើត លោក ផុន សង្ហា វីរៈកងទ័ពឈរជើងនៅទិសប្រាសាទព្រះវិហារ ដែលកំពុងសម្រាកព្យាបាលជំងឺស្លាប់មួយចំហៀងខ្លួន នៅផ្ទះកូនស្រី ផុន ស្រីភួង ស្ថិតក្នុងភូមិច្រក ឃុំព្រៃក្រសាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។

ឆ្លៀតនាពេលនោះដែរ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ លោកនាយឧត្តមសេនីយ៍ សៅ សុខា និងលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ជូនចំពោះ លោក ធូ ប៊ុនណា ដែលត្រូវជាឪពុកបង្កើត លោក ផុន សង្ហា វីរៈកងទ័ពឈរជើងនៅទិសប្រាសាទព្រះវិហារ ដែលកំពុងសម្រាកព្យាបាលជំងឺស្លាប់មួយចំហៀងខ្លួននៅផ្ទះកូនស្រី និងបានជូនពរឲ្យគាត់ឆាប់ជាសះស្បើយផងដែរ។

ជាទឹកចិត្តសប្បុរស លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានឧបត្ថម្ភជាថវិកា ចំនួន ៤០០,០០០រៀល និងសម្ភារគ្រឿងឧបភោគបរិភោគ
មួយចំនួនរួមមាន(អង្ក ២បាវ,មី ២កេះ,ទឹកសុទ្ធ ២កេះ,ទឹកផ្លែឈើ ២កេះ,ទឹកត្រី ២យួរ,ទឹកស៉ីអ៉ីវ ២យួរ និងត្រីខ២យួរថែមទៀតផង។

ជាចុងក្រោយ លោក ធូ ប៊ុនណា ព្រមទាំងក្រុមគ្រួសារ បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន និងក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដែលបានចំណាយពេលមក ចុះសួរសុខទុក្ខក្រុមគ្រួសាររបស់គាត់នាពេលនេះ និងបានជូនពរជ័យសេរីមង្គលដល់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន និងក្រុមគ្រួសារ បុត្រា បុត្រី ព្រមទាំងក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺទាំងអស់ សូមមានជន្មាយុយឺនយូរ ជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន មានសុភមង្គលក្នុងក្រុមគ្រួសារ មានសុខភាពល្អបរិបូរណ៍ និងសូមប្រកបដោយពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕







