លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត អញ្ជើញជួបសួរសុខទុក្ខគ្រួសារវីរៈកងទ័ពទាំង ៦រូប ក្នុងមូលដ្ឋានខេត្តត្បូងឃ្មុំ
ត្បូងឃ្មុំ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត បានអញ្ជើញចុះសួរសុខទុក្ខគ្រួសារវីរៈកងទ័ព និងគោរពវិញ្ញាណក្ខន្ធ ព្រមទាំនាំយកអំណោយសប្បុរសធម៌ ព្រមទាំងថវិកា ជូនដល់គ្រួសារយុទ្ធជនពលីចំនួន ៦រូប ដល់គេហដ្ឋានផ្ទាល់ ក្នុងស្រុកត្បូងឃ្មុំ និងស្រុកមេមត់ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦។

អមដំណើរនាឱកាសនោះមានការអញ្ជើញចូលរួមពី លោក ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ លោក ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ។

ការអញ្ជើញ របស់ថ្នាក់ដឹកនាំ ទៅកាន់ទីតាំងទាំង ៦ រួមមាន៖ គ្រួសារសពលោកវរសេនីយ៍ត្រី កេន សារ៉េត, លោកវរសេនីយ៍ត្រី ហេង ចាន់ធឿន, លោកអនុសេនីយ៍ត្រី ពេជ្រ បូរ៉ែន, លោកពលបាលត្រី ជួន ម៉េងហុង, លោកអនុសេនីយ៍ទោ អ៊ាន សុខ និងលោកវរសេនីយ៍ត្រី សុខ ផល។


សកម្មភាពនេះបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ និងការដឹងគុណចំពោះពលិកម្មដ៏ខ្ពង់ខ្ពស់របស់យុទ្ធជន ដើម្បីបុព្វហេតុជាតិមាតុភូមិកម្ពុជាយើងផងដែរ។

អត្ថបទដោយ៖ ជឿន សុធន/ត្បូងឃ្មុំ/ដើមអម្ពិល/
