រដ្ឋមន្ត្រីបរិស្ថាន អំពាវនាវ ឲ្យទប់ស្កាត់ដុតភ្លើង សំរាម ជញ្ជ្រាំងស្រូវ ព្រៃ
ភ្នំពេញ ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានណែនាំដល់បណ្តាមន្ទីរបរិស្ថានទូទាំង២៥ រាជធានី-ខេត្ត ត្រូវធ្វើការផ្សព្វផ្សាយ ការពារ និងទប់ស្កាត់ការដុតភ្លើង ដុតសំរាម ជញ្ជ្រាំងស្រូវ ឬការដុតព្រៃ ជាអតិប្បរមា ។
តាមរយៈបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុកនាថ្ងៃ១៩ មករានេះ រដ្ឋមន្រ្តីបានថ្លែងថា ការចូលរួមទប់ស្កាត់នេះ ដើម្បីចៀសវាង ធ្វើយ៉ាងណាបង្កជាល្អងធូលី ដែលធ្វើឱ្យប៉ះពាល់ដល់ សុខភាពប្រជាពលរដ្ឋ ។

បណ្ឌិត អ៊ាង សុផល្លែត បានសង្កត់ធ្ងន់ថា ដាច់ខាតត្រូវការពារ ឱ្យខានតែបាននូវគុណភាពខ្យល់ ដើម្បីសុខមាលភាព ប្រជាពលរដ្ឋកម្ពុជាផង ទាំងបរិស្ថានផង៕

