ភ្នំពេញ ៖ លោក ហេង រតនា អគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា តែងតែលើកទឹកចិត្ត និង គាំទ្រអង្គភាព CMAC ក្នុងការហ្វឹកហ្វឺនចែករំលែកបទ ពិសោធន៍ ដល់បណ្តាប្រទេសរងផលប៉ះពាល់ដោយសារសំណល់យុទ្ធភណ្ឌសង្គ្រាម ក្នុងសកលលោក។

ការលើកឡើងរបស លោក ហេង រតនា ក្នុងពិធីទទួលស្វាគមន៍ និងជួបពិភាក្សាការងារជាមួយ គណៈប្រតិភូសកម្មភាពមីន ប្រទេសស៊ូដង់ខាងត្បូង ដឹកនាំដោយ លោក លោក Mike Rashid Fulla Obaldo អគ្គនាយកសកម្មភាពមីន ប្រទេសស៊ូដង់ខាងត្បូង (NMAA South Sudan) និងសហការី ក្នុងឱកាសបំពេញទស្សនកិច្ចការងារនៅកម្ពុជា ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦។
ក្នុងដំណើរទស្សនកិច្ចនេះ ដើម្បីសិក្សាស្វែងយល់ ពីវិស័យសកម្មភាពមីននៅកម្ពុជា ជាពិសេសកិច្ចប្រតិបត្តិការបោស សម្អាតមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមរបស់អង្គភាព CMAC ព្រមទាំងបទពិសោធន៍ ចំណេះដឹង ប្រកបដោយភាពជោគជ័យប្រសិទ្ធភាពខ្ពស់ទាំងការទទួលស្គាល់ជាសកល នៃកិច្ចប្រតិបត្តិការបោសសម្អាតមីន ជាពិសេសការពង្រឹងភាពជាម្ចាស់ និងភាពជាដៃគូ ក្នុងការបន្តដោះស្រាយវិបត្តិសំណល់យុទ្ធភណ្ឌសង្គ្រាម។

ក្នុងជំនួបនេះដែរ លោក អគ្គនាយក បានជម្រាបជូនគណៈប្រតិភូ លើកការដឹកនាំវិស័យសកម្មភាពកម្ចាត់មីនរបស់ រាជរដ្ឋាភិបាល ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងនោះ សម្តេចតែងតែលើកទឹកចិត្ត និងគាំទ្រអង្គភា ពCMAC ក្នុងការហ្វឹកហ្វឺនចែករំលែកបទពិសោធន៍ ដល់បណ្តាប្រទេសដែលរងផលប៉ះពាល់ ដោយសារសំណល់ យុទ្ធភណ្ឌសង្គ្រាម នៅក្នុងសកលលោក។
ជាការឆ្លើយតប លោក Mike Rashid Fulla Obaldo បានសម្តែងនូវការកោតសរសើរយ៉ាងពេញទំហឹង ចំពោះរដ្ឋាភិបាលកម្ពុជា ដែលបានគាំទ្រ អង្គភាពCMAC ក្នុងចែករំលែកបទពិសោធន៍ដល់ បណ្តាប្រទេសដែលរង់ ផលប៉ះពាល់ដោយសារ សំណល់យុទ្ធភណ្ឌ សង្គ្រាមនៅក្នុងសកលលោក ខណៈពេលដែលនៅប្រទេស របស់លោករដ្ឋាភិបាលមាន វិស័យអាទិភាពជាច្រើនដែលត្រូវយកចិត្តទុកដាក់ ដោយរួមទាំងសកម្មភាពមីន ក្នុងប្រទេសស៊ូដង់ខាងត្បូង នៅមានកម្រិតដែលតម្រូវឲ្យមានការជួយជ្រោមជ្រែងបន្ថែមទៀត។ ហេតុដូច្នេះ ទើបគណៈប្រតិភូសកម្មភាព មីនប្រទេស ស៊ូដង់ខាងត្បូង បានមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីទទួលបានធាតុចូល យកទៅពង្រឹងសកម្មភាពមីននៅប្រទេស៊ូដង់ខាងត្បូង។

ជាមួយគ្នានេះដែរ លោក Mike Rashid Fulla Obaldo បានវាយតម្លៃខ្ពស់ចំពោះភាពជោគជ័យ និងកិច្ចខិតខំប្រឹងប្រែងរបស់អង្គភាពCMAC ក្នុងការបំផ្លាញគ្រាប់មីននិងសំណល់យុទ្ធភណ្ឌសង្គ្រាម ដើម្បីសង្គ្រោះជីវិតមនុស្សនិងផ្តល់ដីសុវត្ថិភាពសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច។
លោក Mike Rashid Fulla Obaldo បន្តថាអង្គភាពCMAC ជាស្ថាប័នជាតិ ដែលឈានមុខគេនៅលេីពិភពលោក ដែលមានប្រទេសជាច្រើនបានមក ដកស្រង់បទពិសោធន៍ ចំណេះដឹង ជំនាញបច្ចេកទេសក្នុងវិស័យសកម្មភាពមីន និងបានផ្តល់ការហ្វឹកហ្វឺនពីអង្គភាពCMAC ។
លោកសង្ឃឹមថា អង្គភាពCMAC និងបន្តចែករំលែក បទពិសោធន៍ ដែលបានអនុវត្តប្រកបដោយជោគជ័យកន្លងមក លើការងារបោសសម្អាតមីន មនុស្សធម៌ និងការពង្រឹងការចូលរួមរបស់ប្រជាជននៅ ក្នុងការការពារពីគ្រោះថ្នាក់ ដោយសារគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម៕
