ព័ត៌មានជាតិ

ត្រីរាជទម្ងន់ ជាង ៧០គីឡូក្រាម ត្រូវបានខណ្ឌរដ្ឋបាលជលផលកំពង់ចាម  លែងចូលទន្លេមេគង្គវិញ ក្រោយទទួលពត៌មានពីប្រជាពលរដ្ឋនេសាទបាន

កំពង់ចាម៖ ត្រីរាជ ទម្ងន់ ជាង ៧០គីឡូក្រាម ត្រូវបាន ខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ចាម បានធ្វើការលែងចូលទន្លេមេគង្គ វិញ នៅថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២៦។

ការព្រលែង ត្រីរាជនេះ គឺក្រោយទទួលពត៌មានពីប្រជាពលរដ្ឋនេសាទបាន ដោយប្រើប្រាស់ឧបករណ៍ម៉ាញ់ នៅចំណុចតាមដងទន្លេមេគង្គ ភូមិថ្មី “ក” ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម។

គូសបញ្ជាក់ដែរថា៖ ត្រីរាជខាងលើត្រូវបានអាជ្ញាធរធ្វើការត្រួតពិនិត្យ  និងកំណត់ទិន្នន័យ ដោយត្រីរាជខាងលើ ជាប្រភេទ ញី ប្រវែង ១៨៧ សង់ទីម៉ែត្រ ទម្ងន់សរុប  ៧៨ គីឡូក្រាម ពាក់ស្លាករដ្ឋបាលជលផល លេខកូដ ៣១៦ ។ ក្រោយពីកំណត់អត្តសញ្ញាណដូចខាងលើរួច ក្រុមការងារមានអាជ្ញាធរស្រុកកងមាស  មន្ត្រីនៃរដ្ឋបាលជលផល ខណ្ឌរដ្ឋបាលជលផលកំពង់ចាម និងក្រុមការងារគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ និងប្រជានេសាទ បានលែងត្រីរាជនោះចូលក្នុងទន្លេមេគង្គវិញក្នុងគោលបំណងអភិរក្សប្រភេទត្រីកម្រទាំងនេះឱ្យបានគង់វង្ស តទៅ៕

អត្ថបទដោយ៖ ជឿន សុធន/ដើមអម្ពិល/

To Top