ព័ត៌មានជាតិ

សមត្ថកិច្ចខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា ករណីទាយិការ ដែលប្រទះឃើញស្លាប់ ច្រកថង់ យកមកបោះចោលនោះ ស្លាប់ដោយសារ​ មិនគ្រប់គីឡូ

កំពង់ស្ពឺ ៖ លោកវរសេនីយ៍ ឯក ភោក សម្បត្តិ នាយការិយាល័យ បច្ចេកទេស វិទ្យាសាស្រ្ត នៃស្នងការដ្ឋាន នគរបាលខេត្តកំពង់ស្ពឺ បានឲ្យមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦នេះថា ទាយិការ ដែលបងប្អូនប្រជាពលរដ្ឋ ប្រទះឃើញស្លាប់ ក្នុងថង់ប្លាស់ស្ទិកនោះ ។
មកពីទាយិការ កើតមកមិនគ្រប់គីឡូណាមួយកើតមកមានសុខភាពទន់ខ្សោយ ទើបស្លាប់ទៅវិញ
ដូចច្នេះហើយសូមសារធារណជន មេត្តាកយល់ច្រឡំ ។

លោកបានបន្ថែមទៀតថា ទាយថាការមានកាយសម្បទា ល្អ មិនបាត់បង ឬបាក់បែកនោះទេ ។
សូមរំលឹកថា កាលព្រឹកថ្ងៃទី១៩ខែមករាឆ្នាំ២០២៦ មានការភ្ញាក់ផ្អើលថា មានប្រជាពលរដ្ឋប្រទះឃើញ សាកសពទារកម្នាក់ នៅក្នុងក្បែគំនរសំរាម ស្ថិតនៅត្រង់ចំណុចដីឡូមួយកន្លែង ភូមិស្នោទី១ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ត្រូវបានប្រជាពលរដ្ឋរាយ៍ការជូនសមត្ថកិច្ច ៕
ដោយ:សុខសុភ័ណ្ឌ |កំពង់ស្ពឺ|មជ្ឈមណ្ឌលដើមអម្ពិល| រូបថតសមត្ថកិច្ច

To Top