លោក ឈីវ យីស៊ាង ត្រូវបានបោះឆ្នោតជ្រើសរើស ជាសមាជិកគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការ អន្តរជាតិ និងព័ត៌មាននៃព្រឹទ្ធសភា
ភ្នំពេញ៖ លោក ឈីវ យីស៊ាង សមាជិកព្រឹទ្ធសភា ត្រូវបានសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥ បោះឆ្នោតជ្រើសរើសជាសមាជិកគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការ អន្តរជាតិ និងព័ត៌មាន នៃព្រឹទ្ធសភា ដោយទទួលបានសំឡេងគាំទ្រចំនួន ៥៨សំឡេង នៃចំនួន សមាជិកព្រឹទ្ធសភាទាំងមូល។ នេះបើយោងតាមសចក្ដីប្រកាសព័ត៌មាន ស្ដីអំពីលទ្ធផលនៃសម័យប្រជុំព្រឹទ្ធសភា ជាវិសាមញ្ញ នីតិកាលទី៥ នាថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦។
