ជំនួបត្រីភាគី ជាលើកដំបូង រវាងអ៊ុយក្រែនរុស្សី និងអាមេរិក ខិតឈានចូលមកដល់
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT លោក Vladimir Zelensky បានអះអាងថា កិច្ចចរចាត្រីភាគីលើកដំបូង រវាងរុស្ស៊ី អ៊ុយក្រែន និងអាមេរិកនឹងប្រព្រឹត្តទៅ ក្នុងរយៈពេលពីរថ្ងៃ ខាងមុខនៅ UAE។
មេដឹកនាំអ៊ុយក្រែនបានធ្វើការអះអាងនេះអំឡុង ពេលលោកបង្ហាញខ្លួនក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកក្នុងទីក្រុង Davos កាលពីថ្ងៃព្រហស្បតិ៍។ លោកZelensky បានចូលរួមក្នុងវេទិកា នេះនៅមុនថ្ងៃ បើទោះបីជាមានសញ្ញាពីមុនថា គាត់នឹងខកខានកិច្ចប្រជុំនេះ ដើម្បីដោះស្រាយបញ្ហាក្នុងស្រុកក៏ដោយ។
លោកZelenskyបានថ្លែងបែបនេះថា៖ក្រុមភាគីតំណាង របស់អាមេរិកនឹងធ្វើដំណើរទៅ ទីក្រុងមូស្គូនៅថ្ងៃនេះ។ ពួកគេបានរង់ចាំកិច្ចប្រជុំ របស់យើងជាមួយប្រធានាធិបតី Trump ហើយឥឡូវនេះពួក គេនឹងទៅ ហើយក្រុមរបស់ខ្ញុំនឹងជួបជា មួយក្រុមអាមេរិក ហើយខ្ញុំគិតថា វានឹងជាកិច្ចប្រជុំត្រីភាគីលើកដំបូងនៅ Emirates។
យ៉ាងណាក្តីទាំងរដ្ឋាភិបាលទីក្រុងមូស្គូ និងទីក្រុងវ៉ាស៊ីនតោន មិនបានបញ្ជាក់ពីកិច្ចចរចា ជិតមកដល់ នោះទេ។ ដោយឡែកប្រទេសអេមីរ៉ាតអារ៉ាប់រួម ក៏មិនបានធ្វើសេចក្តីថ្លែងការណ៍ផ្លូវការ ណាមួយទាក់ទងនឹងការប្រកាសនេះដែរ។
គួរឲ្យដឹងដែឬថាគំនិតនៃការរៀបចំកិច្ចចរចាត្រីភាគី រវាងទីក្រុងមូស្គូ ទីក្រុងគៀវ និងវ៉ាស៊ីនតោនក្នុងកម្រិតតំណាងផ្សេងៗគ្នា គឺជាធាតុផ្សំស្របគ្នាចំពេល ការខិតខំប្រឹងប្រែង របស់ប្រធានាធិបតីអាមេរិក Donald Trump ដើម្បីដោះស្រាយអរិភាព នៅអ៊ុយក្រែន៕
ប្រែសម្រួល៖ស៊ុនលី
