ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រគល់ម៉ូតូជូនអធិការដ្ឋាននគរបាលក្រុង ស្រុក ចំនួន ៥ នៃខេត្តព្រៃវែង

ព្រៃវែង ៖ នៅព្រឹកថ្ងៃសុក្រ ទី២៣ ខែមករា ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញប្រគល់ម៉ូតូជូនអធិការដ្ឋាននគរបាលក្រុង ស្រុក ចំនួន ៥ នៃខេត្តព្រៃវែង ដើម្បីយកទៅប្រើប្រាស់ក្នុងការបំពេញការងារប្រចាំថ្ងៃ សំដៅផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

អធិការដ្ឋាននគរបាលក្រុង ស្រុក ចំនួន ៥ នៃខេត្តព្រៃវែង រួមមាន ៖ ក្រុងព្រៃវែង ស្រុកបាភ្នំ ស្រុកស្វាយអន្ទរ ស្រុកកញ្ជ្រៀច និងស្រុកកំចាយមារ សម្រាប់ចែកជូនដល់មន្ត្រីនគរបាល នៃប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ហើយពិធីប្រគល់នេះ ប្រព្រឹត្តទៅនៅបរិវេណសាលាខេត្តព្រៃវែង។

សូមរំលឹកថា នៅព្រឹកថ្ងៃសុក្រ ទី២៣ ខែមករា ឆ្នាំ២០២៦ នេះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានអញ្ជើញជាអធិបតីពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តព្រៃវែង នៅសាលប្រជុំសាលាខេត្តព្រៃវែង៕

To Top