ក្រសួងរ៉ែ ប្រកាសផ្អាកទទួលពាក្យស្នើសុំ បង្កើតស្ថានីយប្រេងនិងឧស្ម័នឥន្ធនៈថ្មី ជាបណ្តោះអាសន្ន
ភ្នំពេញ៖ ក្រសួងរ៉ែនិងថាមពល នឹងផ្អាកទទួលពាក្យស្នើសុំ បង្កើតស្ថានីយប្រេងនិងឧស្ម័នឥន្ធនៈថ្មី ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ដើម្បីពិនិត្យនិងកែសម្រួលបទប្បញ្ញត្តិ បច្ចេកទេសសុវត្ថិភាព សម្រាប់ការរៀបចំស្ថានីយប្រេងនិងឧស្ម័នឥន្ធន:ឡើងវិញ និងកំណត់គោលការណ៍ ក្នុងការអនុញ្ញាតឱ្យបង្កើត ស្ថានីយថ្មីផងដែរ។
ចំពោះស្ថានីយប្រេងនិងឧស្ម័នឥន្ធនៈ ដែលកំពុងដំណើរការ ក្រសួងនៅបន្តទទួលពាក្យស្នើសុំវិញ្ញាបនបត្រ បញ្ជាក់បច្ចេកទេសសុវត្ថិភាព បន្តសុពលភាព ផ្ទេរសិទ្ធិ និងកែសម្រួលស្ថានីយ ជាធម្មតា៕

