លោក សុខ សូកេន អញ្ជើញដឹកនាំកិច្ចប្រជុំវិសាមញ្ញលើកទី១ ដើម្បីពង្រឹងរចនាសម្ព័ន្ធដឹកនាំ និងយន្តការការងារបក្សឱ្យកាន់តែមានប្រសិទ្ធភាព
ភ្នំពេញ៖ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ លោក សុខ សូកេន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំវិសាមញ្ញលើកទី១របស់គណៈកម្មាធិការគណបក្សក្រសួងអធិការកិច្ចសម្រាប់ឆ្នាំ២០២៦ ដើម្បីពង្រឹងរចនាសម្ព័ន្ធដឹកនាំ និងយន្តការការងារបក្សឱ្យកាន់តែមានប្រសិទ្ធភាព។

ក្នុងឱកាសនោះ អង្គប្រជុំបានពិភាក្សា និងសម្រេចលើរបៀបវារៈសំខាន់ៗ រួមមានការប្រកាសផ្ទេរភារកិច្ច និងតែងតាំងសមាជិកថ្មីចំនួន ១៦រូប ព្រមទាំងការបោះឆ្នោតជ្រើសរើសសមាជិកគណៈអចិន្ត្រៃយ៍បន្ថែមចំនួន ៥រូប ដើម្បីពង្រឹងរចនាសម្ព័ន្ធបក្សឱ្យស្របតាមគោលការណ៍គណៈកម្មាធិការកណ្តាល និងកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា។

ទន្ទឹមនឹងនេះ លោកប្រធានគណៈកម្មាធិការគណបក្សក្រសួង បានជំរុញឱ្យលេខាធិការដ្ឋានធ្វើបច្ចុប្បន្នភាពស្ថិតិសមាជិកបក្សទាំងអស់ឱ្យបានច្បាស់លាស់ដើម្បីត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៦ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៧ ខាងមុខនេះ៕





