ព័ត៌មានជាតិ

ឧត្តមសេនីយ៍​ជាន់ខ្ពស់​ របរបស់ចិន កំពុងស្ថិត​ក្រោម​ការ​ស៊ើបអង្កេត​ក្នុង​ការ​បោសសម្អាត​យោធា​ថ្មី​បំផុត

បរទេស៖ ក្រសួងការពារជាតិរបស់ចិន បាននិយាយនៅថ្ងៃសៅរ៍ថា ឧត្តមសេនីយ៍កំពូល របស់យោធាចិន កំពុងត្រូវបានស៊ើបអង្កេតពីបទសង្ស័យថា មានការរំលោភបំពានធ្ងន់ធ្ងរ លើវិន័យនិងច្បាប់។

‎យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ បានឲ្យដឹងថា លោក Zhang Youxia ដែលជាអនុប្រធានជាន់ខ្ពស់ពីររូបនៃគណៈកម្មការយោធាកណ្តាលដ៏មានឥទ្ធិពល គឺជាឥស្សរជនចុងក្រោយបង្អស់ ដែលធ្លាក់ក្នុងការបោសសម្អាត មន្ត្រីយោធារយៈពេលយូរ។

‎អ្នកវិភាគជឿថា ការបោសសម្អាតនេះ ត្រូវបានធ្វើឡើង ដើម្បីកែទម្រង់យោធា និងដើម្បីធានាបាននូវភាពស្មោះត្រង់ចំពោះមេដឹកនាំចិន លោក Xi Jinping ដែលក៏ជាប្រធានគណៈកម្មការយោធាផងដែរ។ ពួកគេគឺជាផ្នែកមួយនៃយុទ្ធនាការ ប្រឆាំងអំពើពុករលួយដ៏ទូលំទូលាយមួយ ដែលបានផ្តន្ទាទោសមន្ត្រីជាង ២០០.០០០ នាក់ចាប់តាំងពីលោក Xi ឡើងកាន់អំណាចក្នុងឆ្នាំ ២០១២។

‎សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិចិនបានបន្តទៀតថា សមាជិកម្នាក់ទៀតនៃគណៈកម្មការគឺលោក Liu Zhenli ក៏ត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការស៊ើបអង្កេតដោយគណបក្សកុម្មុយនិស្តដែលកំពុងកាន់អំណាចរបស់ប្រទេសចិនផងដែរ។ លោក Liu គឺជាប្រធានបុគ្គលិកនៃនាយកដ្ឋានបុគ្គលិករួមរបស់គណៈកម្មការ។ គណៈកម្មការនេះគឺជាស្ថាប័នយោធាកំពូលនៅក្នុងប្រទេសចិន៕

‎ប្រែសម្រួលៈ ណៃ តុលា

To Top