រដ្ឋបាលក្រុងឧដុង្គម៉ែជ័យ ចុះសួរសុខទុក្ខនគរបាលដែលបានរងគ្រោះដោយសារផ្សែងពុលរបស់យោធាថៃ
ខេត្តកំពង់ស្ពឺ៖ នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦នេះ លោកស្រី យឹម សុខលៀង អភិបាលរងក្រុងឧដុង្គម៉ែជ័យ អមដំណេីរដោយលោកចៅសង្កាត់ ចៅសង្កាត់រង និងក្រុមការងារសាលាសង្កាត់វាំងចាស់ បានចុះសួរសុខទុក្ខលោក វ.ឯក ប៊ិន ចារ៉ា ដែលរងគ្រោះដោយសារផ្សែងពុលរបស់យោធាថៃ ដែលបាញ់ចូលទឹកដីកម្ពុជា នាពេលកន្លងមក។

ក្នុងនោះលោកស្រីក៏បានពាំនាំនូវស្បៀងអាហារ និងថវិការមួយចំនួនទៀត របស់រដ្ឋបាលក្រុងឧដុង្គម៉ែជ័យ មកផ្តល់ជូនដល់ក្រុមគ្រួសារលោក វ.ឯក ប៊ិន ចារ៉ា នៅភូមិឧដុង្គ សង្កាត់វាំងចាស់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ។




រាយការណ៍ដោយ៖ ណារិទ្ធ/ដើមអម្ពិល
