ស៊ីម៉ាក់ ដោះបន្សាបគ្រាប់បែកទម្ងន់ជាង២៣០គីឡូ ចំនូន២គ្រាប់ ដែលថៃទម្លាក់ចូលទឹកដីកម្ពុជា ក្នុងសង្គ្រាមឈ្លានពាន
ភ្នំពេញ៖ កងកម្លាំង CMAC ទិសខេត្តព្រះវិហារ បានដោះបន្សាបគ្រាប់បែក ទម្លាក់ពីយន្តហោះប្រភេទMK-82 ទម្ងន់ជាង២៣០គីឡូក្រាមចំនួន២គ្រាប់ ដែលថៃបានទម្លាក់ចូលទឹកដីកម្ពុជា ក្នុងសង្ក្រាមសៀមឈ្លានពាន។
តាមរយៈសំណេរនៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦នេះ លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានឱ្យដឹងថា គ្រាប់បែកទាំងនេះផលិតនៅខែមករា ឆ្នាំ២០១០ និងខែឧសភា ឆ្នាំ២០១១ ហើយគ្រាប់បែកទាំងនេះ បានទម្លាក់នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ ក្នុងសង្គ្រាមសៀមឈ្លានពាន ក្នុងភូមិសាស្ត្រសមរភូមិព្រំដែនកម្ពុជា-សៀម៕







