ព័ត៌មានជាតិ

សម្តេចធិបតី៖ គោលការណ៍​អាទិភាព​ របស់រាជរដ្ឋាភិបាល​កម្ពុជា​ គឺ​ការពារទឹកដី​ និងសុខសុវត្ថិភាព របស់ពលរដ្ឋ

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា គោលការណ៍​អាទិភាពរបស់រាជរដ្ឋាភិបាល​កម្ពុជា​ មាន២​ គឺ​ ការពារទឹកដី​ និងសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ។

ការថ្លែងរបស់សម្តេចធិបតី ខាងលើនេះ ធ្វើឡើងក្នុងឱកាសបន្តជួបសំណេះសំណាល សាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តព្រះវិហារ នៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍សាល (ហៅវត្តគីឡូលេខ៨) ចំនួន១២៨២គ្រួសារ និងនៅមណ្ឌលសុវត្ថិភាព វត្តកំពង់សង្កែ ចំនួន៧៧៤គ្រួសារ នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦នេះ។

ក្នុងឱកាសនេះ សម្តេចធិបតី បានគូសបញ្ជាក់ថា គោលការណ៍​អាទិភាពរបស់រាជរដ្ឋាភិបាល​កម្ពុជា​ មាន២​ គឺ​ ការពារទឹកដី​ និងសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា “ដូចនេះអ្វីៗដែលយើងបាននឹងកំពុងធ្វើ​ គឺជាសាក្ខីភាពច្បាស់ អំពីការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំ​ ក្រុមការងារគ្រប់លំដាប់ថ្នាក់​ ពិសេសអាជ្ញាធរមូលដ្ឋាន បានប្រើប្រាស់កម្លាំងសរុបរួមគ្នា​ គ្រប់យន្តការ​ សំដៅធានាដល់ការបម្រើ​ និងផ្តល់ជម្រកសុវត្ថិភាព ​ជូនដល់ប្រជាពលរដ្ឋ​ ហើយនឹងឈានឆ្ពោះទៅស្តារឡើងវិញ ឱ្យបានល្អប្រសើរ៕

ដោយ៖​ ដារាត់| ដើមអម្ពិល

To Top