ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ចាត់ក្រុមការងារអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ ​ទទួលនូវការឧបត្ថម្ភ​ពី​សប្បុរសជន​ លោក​​ MARK BYRON HUANG ប្រគល់នអាវរងារ២០០០អាវ​​ជូនដល់​ បញ្ជា​ការដ្ឋានកងរាជអាវុធហត្ថខេត្ត

កំពង់ស្ពឺ​៖​​ នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦​នេះ​ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន​​ មេបញ្ជាការ​ កង​រាជអាវុធហត្ថខេត្តកំពង់ស្ពឺ  បានចាត់ក្រុមការងារកងរាជអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ ទទួលនូវការឧបត្ថម្ភ​ពី​សប្បុរសជន​ លោក​​ MARK BYRON HUANG នាយកក្រុមហ៊ុន អ៊ែដ្យាយ ស្វេថឺ (ខេមបូឌា) ខូ អិល ធី ឌី Agile Sweater(Cambodia) Co., LTD ប្រគល់នអាវរងារ២០០០អាវ​​ជូនដល់​ បញ្ជា​ការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​​ សម្រាប់​ប្រើប្រាស់​ជា​ប្រយោជន៍​ជាក់ស្តែង​ក្នុង​អង្គភាព​។

ជានិច្ចកាលនាពេលកន្លងមក លោក​​ MARK BYRON HUANG នាយកក្រុមហ៊ុន អ៊ែដ្យាយ ស្វេថឺ (ខេមបូឌា) ខូ អិល ធី ឌី Agile Sweater(Cambodia) Co., Ltd  ជាសប្បុរសជន​ដែលតែងតែបានចូលរួមឧបត្ថម្ភ​គាំទ្រ​ដល់ បញ្ជា​ការដ្ឋាន​កង​រាជ​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ជាបន្តបន្ទាប់ងផងដែរ ជាក់ស្តែងពេលនេះក៏បានប្រគល់នូវអាវរងារចំនួន២០០០អាវ​​បន្ថែមទៀត។

ក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺជាតំណាង លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ​ ក៏បាន​ពាំនាំ​នូវ​ការ​ថ្លែង​អំណរ​គុណ​យ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ​ លោក​​ MARK BYRON HUANG នាយកក្រុមហ៊ុន អ៊ែដ្យាយ ស្វេថឺ (ខេមបូឌា) ខូ អិល ធី ឌី Agile Sweater(Cambodia) Co., Ltd ដែលតែចូលរួមឧបត្ថម្ភ​គាំទ្រ​ដល់ បញ្ជា​ការដ្ឋាន​កង​រាជ​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ជាបន្តបន្ទាប់នាពេលកន្លងមក និងជូនពរជ័យសេរីមង្គលសូមឲ្យ​ លោក​​ MARK BYRON HUANG និង​ក្រុម​គ្រួសារ​ រួម​ទាំង​ក្រុមការងារ សូមអោយមានជន្មាយុយឺនយូរ ជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន មានសុភមង្គលក្នុងក្រុមគ្រួសារ មានសុខភាពល្អបរិបូរណ៍ និងសូមប្រកបដោយពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

To Top