ព័ត៌មានជាតិ

កម្ពុជា-វៀតណាម ឯកភាពជួយសម្របសម្រួល ដល់ពលរដ្ឋដែលកំពុងស្នាក់នៅ សិក្សា ធ្វើការងារ និងប្រកបអាជីវកម្ម ស្របច្បាប់នៅក្នុងប្រទេសរៀងៗខ្លួន

ភ្នំពេញ៖ ក្នុងឱកាសដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់ លោក តូ ឡឹម អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម នៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ ២០២៦ បានគូសបញ្ជាក់អំពីសារៈសំខាន់ នៃកិច្ចការសហប្រតិបត្តិការ គាំពារពលរដ្ឋរបស់ប្រទេស ទាំងពីរតាមអនុសញ្ញាទីក្រុងវីយែនឆ្នាំ១៩៦៣ ស្តីពីទំនាក់ទំនងកុងស៊ុល ភាគីវៀតណាម បានថ្លែងអំណរគុណចំពោះព្រះរាជាណាចក្រកម្ពុជា ដែលបានគាំទ្រនិងមិនរើសអើង ចំពោះប្រជាជនដើម កំណើតវៀតណាម ដែលកំពុងរស់នៅកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ។

តាមរយៈសេចក្តីថ្លែងការណ៍រួម ភាគីទាំងពីរបាន ឯកភាពជួយសម្របសម្រួល ដល់ពលរដ្ឋដែលកំពុងស្នាក់នៅ សិក្សា ធ្វើការងារ និងប្រកបអាជីវកម្ម ស្របច្បាប់ នៅក្នុងប្រទេសរៀងៗខ្លួន។

ក្រៅពីនេះ ភាគីទាំងពីរបានឯកភាពពង្រឹងទំនុកចិត្តនិងការយល់គ្នាទៅវិញទៅមក ដោយផ្ដោតលើសារៈសំខាន់ន ការផ្សព្វផ្សាយព័ត៌មាន ការប្រាស្រ័យទាក់ទង និងការអប់រំពាក់ព័ន្ធនឹងប្រពៃណីនៃទំនាក់ទំនងទ្វេភាគី ទៅកាន់ប្រជាជនរបស់ខ្លួនគ្រប់ស្រទាប់នៅក្នុងសង្គម ជាពិសេសក្នុងចំណោមយុវជន ដើម្បីឱ្យពួកគ យល់ដឹងឱ្យបានត្រឹមត្រូវ អំពីប្រវត្តិនៃមិត្តភាព ជាប្រពៃណីរវាងប្រទេសទាំងពីរ។

ភាគីទាំងពីរបានឯកភាព ពង្រឹងកិច្ចខិតខំប្រឹងប្រែងរួមក្នុងការថែរក្សា និងកែលម្អឡើងវិញ “ស្តូបមិត្តភាពកម្ពុជា-វៀតណាម” ដែល ត្រូវបានចាត់ទុកជាតម្លៃប្រវត្តិសាស្ត្រ មិនអាចកាត់ថ្លៃបាននិងអាចរួមចំណែក លើការអប់រំអំពីប្រពៃណី ពង្រឹងមូលដ្ឋានគ្រឹះសង្គម និងលើកកម្ពស់ទំនាក់ទំនងទ្វេភាគី ដើម្បីឈានទៅកាន់មាគ៌ាប្រកបដោយ ស្ថិរភាព និងការអភិវឌ្ឍរយៈពេលវែង។

ភាគីទាំងពីរបានឯកភាពគ្នា ពង្រឹងទំនាក់ទំនងខាងវិស័យអប់រំ និងបណ្តុះបណ្តាលជាមួយនឹងទស្សន វិស័យវែងឆ្ងាយ ដោយមើលឃើញការអប់រំ និងបណ្ដុះបណ្តាលគឺជាស្ពានដ៏សំខាន់សម្រាប់ការផ្សារភ្ជាប់ យុវជន និងពង្រឹងការយោគយល់ពីគ្នា ទំនុកចិត្ត និងមិត្តភាពយូរអង្វែងរវាងយុវជនជំនាន់ក្រោយន ប្រទេសទាំងពីរ។ ភាគីទាំងពីរបានប្ដេជ្ញាសម្របសម្រួលដល់កិច្ចសហប្រតិបត្តិការនេះឱ្យបានខ្លាំងក្លាតាម ដែលអាចធ្វើបាន រួមទាំងតាមរយៈការផ្តល់អាហារូបករណ៍ ស្របតាមអនុស្សរណៈនៃកិច្ចព្រមព្រៀងស្តីពី កិច្ចសហប្រតិបត្តិការអប់រំដែលមានស្រាប់ រវាងក្រសួងអប់រំ នៃប្រទេសទាំងពីរ។

ភាគីទាំងពីរបានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យសុខភាពសាធារណៈ។ កម្ពុជាបាន សម្ដែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវៀតណាម ដែលបានបន្តផ្តល់សេវាថែទាំសុខភាព និងការ ព្យាបាលសម្រាប់អ្នកជំងឺកម្ពុជាដូចគ្នានឹងពលរដ្ឋវៀតណាម នៅក្នុងមន្ទីរពេទ្យរដ្ឋធំៗនៅទីក្រុងហូជីមិញ និងខេត្តជាប់ព្រំដែន ស្របតាមគម្រោងបង់ប្រាក់របស់មន្ទីរពេទ្យវៀតណាម សម្រាប់អ្នកជំងឺដែលគ្មាន ប័ណ្ណធានារ៉ាប់រង និងស្របតាមបទប្បញ្ញត្តិរបស់វៀតណាម។

ម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើជំនាញវិជ្ជាជីវៈសុខាភិបាល ភាគីទាំងពីរបានឯកភាពពិភាក្សា អំពីលទ្ធភាព ក្នុងការផ្ដល់ការកសាងសមត្ថភាព ដល់និស្សិតវេជ្ជសាស្ត្រកម្ពុជា ដែលសិក្សានៅវៀតណាម ដោយអនុញ្ញាតឱ្យពួកគេបន្តអនុវត្តការបណ្ដុះបណ្ដាលផ្នែកព្យាបាលជាក់ស្ដែង នៅមន្ទីរពេទ្យវៀតណាម បន្ទាប់ពីបញ្ចប់ការសិក្សា ស្របតាមច្បាប់ និងបទប្បញ្ញត្តិរបស់វៀតណាម៕

To Top