លោក សយ សុភាព បន្តជាប់ឆ្នោត ជាប្រធានសមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន សម្រាប់អាណត្តិទី៣
ភ្នំពេញ៖ សមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន (ស ស ក ច) នៅថ្ងៃទី៦ខែកុម្ភៈឆ្នាំ២០២៦ បានបោះឆ្នោតជាឯកច្ឆ័ន្តគាំទ្រ លោក សយ សុភាព ធ្វើជាប្រធានដើម្បីដឹកនាំការងារសមាគម សម្រាប់អាណត្តិទី៣ ។
បើតាមសេចក្តីប្រកាសព័ត៌មាន អគ្គលេខាធិការដ្ឋាននៃសមាគមអ្នកសារព័ត៌មានកម្ពុជា ចិន(ស ស ក ច) បានឱ្យដឹងថា បន្ទាប់មកលោកប្រធាន សយ សុភាព បានតែងតាំងលោកលីវ ស៊ាវគ័ង ជាអនុប្រធានភាគីចិន លោកមាស ឬទ្ធី ជាអនុប្រធាន លោក ទេសា រ៉ារិទ្ធ ជាអនុប្រធាន និង លោក ឃឹម ប៊ុនណាក់ ជាអនុប្រធាន លោក ស៊ុយ សុខឃុន ជាអគ្គលេខាធិការ និង លោក ជ័យ មករា ជាអគ្គលេខាធិការរង។
ជាមួយគ្នានេះ លោក សយ សុភាព ក៏បានតែងតាំងលោក ហើស សិរីធន់ ជាទីប្រឹក្សា និងលោក ឃាន ទូច ជាមេធាវីនៃសមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន ផងដែរ។
លោក សយ សុភាព បានគូសបញ្ជាក់ថា បេសកកម្មការងាររបស់លោក ក្នុងអណត្តិថ្មីនេះគឺ លោកនឹងបន្តផ្សព្វផ្សាយព័ត៌មានល្អៗ ពីកម្ពុជាទៅកាន់បណ្តាញព័ត៌មាននៃប្រទេសចិន ដោយផ្តោតលើចំនុចវិជ្ជមាន របស់ប្រទេសទាំងពីរ នៅលើសក្តានុពលវិស័យទេសចរណ៍ និងសេដ្ឋកិច្ច៕



