ព័ត៌មានជាតិ

ថ្នាក់ដឹកនាំកំពូល កម្ពុជា-ឡាវ ប្តេជ្ញាមិនអនុញ្ញាតឱ្យកម្លាំងអមិត្តណាមួយ ប្រើប្រាស់ទឹកដីខ្លួន បំផ្លាញសន្តិសុខ ស្ថិរភាពឬអធិបតេយ្យ ប្រទេសណាមួយឡើយ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានិងជាប្រធានគណបក្សប្រជាជនកម្ពុជា និងលោក លោក ថងលុន ស៊ីសុលីត អគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវនិងជាប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានបង្ហាញការប្ដេជ្ញា មិនអនុញ្ញាតឱ្យកម្លាំងអមិត្តណាមួយ ប្រើប្រាស់ទឹកដីខ្លួន បំផ្លាញសន្តិសុខ ស្ថិរភាពឬអធិបតេយ្យ ប្រទេសណាមួយឡើយ។

យោងតាមសេចក្តីប្រកាសព័ត៌មាន ស្ដីអំពីលទ្ធផលនៃទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក ថងលុន ស៊ីសុលីត
នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា ក្នុងបរិបទ ដែលសភាពការណ៍តំបន់ និងពិភពលោកកំពុងវិវត្តយ៉ាងឆាប់រហ័ស និងស្មុគស្មាញថ្នាក់ដឹកនាំទាំងពីរ បានសង្កត់ធ្ងន់ អំពីសារៈសំខាន់ នៃការរឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរ ឱ្យកាន់តែកក់ក្តៅ និងជិតស្និទ្ធថែមទៀត និងប្តេជ្ញាមិនអនុញ្ញាតឱ្យកម្លាំងអមិត្តណាមួយ ប្រើប្រាស់ទឹកដីរបស់ប្រទេសមួយ ដើម្បីបំផ្លាញសន្តិសុខ ស្ថិរភាព ឬអធិបតេយ្យរបស់ប្រទេសមួយទៀតឡើយ ស្របតាមស្មារតី មិត្តភាពជាប្រពៃណី សាមគ្គីភាព ភាពជាអ្នកជិតខាងល្អ និងទំនាក់ទំនងជាបងប្អូនយូរអង្វែងរវាងកម្ពុជា និងឡាវ ដើម្បីវិបុលភាពរួម ។

ថ្នាក់ដឹកនាំទាំងពីរ បានកោតសរសើរចំពោះកិច្ចសហការ និងការរក្សាបានសន្តិសុខតាមព្រំដែន ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន សំដៅធ្វើឱ្យព្រំដែនយើងមានសុខសន្តិភាព និងបានឯកភាពបង្កើន និងពង្រឹងទំនាក់ទំនងរវាងកងកម្លាំងប្រដាប់អាវុធនៃប្រទេសទាំងពីរតាម រយៈការផ្លាស់ប្តូរនទពិសោធន៍ ដើម្បីចូលរួមចំណែកឆ្លើយតបទៅនឹងតម្រូវការក្នុងបរិបទបច្ចុប្បន្ន ព្រមទាំងពង្រឹងយន្តការយោធាក្នុង ក្របខ័ណ្ឌបីប្រទេសកម្ពុជា-ឡាវ-វៀតណាម ៕

To Top