ព័ត៌មានជាតិ

ទូតចិន គាំទ្រកម្ពុជាយ៉ាងមុតមាំ ក្នុងការបោសសំអាត នូវសកម្មភាពឧក្រិដ្ឋកម្មឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យអស់ពីឫសគល់

ភ្នំពេញ៖ លោក វ៉ាង វិនពីន (Wang Webin) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះវិធានការបង្ក្រាបយ៉ាងម៉ឺងម៉ាត់របស់ភាគីកម្ពុជា និងគាំទ្រយ៉ាងមុតមាំដល់ភាគីកម្ពុជា ក្នុងការបោសសំអាតនូវសកម្មភាពឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យអស់ពីឫសគល់។ នេះបើយោងតាមសំណេរបស់លោក ឯកអគ្គរដ្ឋទូត នៅលើបណ្ដេញសង្គមហ្វេសប៊ុក ។

បើតាមសំណេររបស់លោក វ៉ាង វិនពីន នៅព្រលប់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានឱ្យដឹងថា លោករីករាយ ដែលបានជួបពិភាក្សាជាមួយ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីផ្លាស់ប្តូរមតិយោបល់ លើការបង្ក្រាបបទល្មើសឆបោក តាមប្រព័ន្ធទូរគមនាគមន៍ និងបណ្តាញអ៊ីនធឺណិត៕

To Top