ស្ថានទូតចិនប្រចាំកម្ពុជារៀបចំពិធីអបអរសាទរ “រីករាយឆ្នាំថ្មីប្រពៃណីចិន”២០២៦ និងការសម្តែងពិសេសនៃក្រុមល្ខោនចិន Zhejiang Wujuនៅសាលមហោស្រពចតុមុខ
ភ្នំពេញ៖ នាថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា លោក JIANG Nan ភាវិរីតំណាងលោក Wang Wenbin ឯកអគ្គរដ្ឋទូតវិសាមញ្ញWang Wenbin ឯកអគ្គរដ្ឋទូតវិសាមញ្ញនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជាអធិបតិក្នុងពិធីបើកកម្មវិធីអបអរសាទរ “រីករាយឆ្នាំថ្មីប្រពៃណីចិន”២០២៦ និងការសម្តែងពិសេសនៃក្រុមល្ខោនចិន Zhejiang Wuju នឹងត្រូវធ្វើឡើងនៅសាលមហោស្រពចតុមុខ នាថ្ងៃទី៦ ថ្ងៃទី៧ ខែកុម្ភៈ។

លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលរួមជាមួយថ្នាក់ដឹកនាំក្រសួងសុខាភិបាល និងលោកកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារីរួមជាមួយថ្នាក់ដឹកនាំក្រសួងកិច្ចការនារីបានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរ “រីករាយពិធីបុណ្យចូលឆ្នាំប្រពៃណីចិន” ឆ្នាំ២០២៦ និងការសម្តែងសិល្បៈរួម កម្ពុជា ចិន ជាពិសេសល្ខោន Zhejiang Wuju បានប្រព្រឹត្តទៅនៅសាលសន្និសីទចតុមុខ។


ការសម្តែងក្នុងពិធីអបអរសាទរ “រីករាយបុណ្យចូលឆ្នាំចិន” ឆ្នាំ២០២៦ និងកម្មវិធីសម្តែងល្ខោនអូប៉េរ៉ា Zhejiang Wu នឹងប្រព្រឹត្តទៅនៅថ្ងៃទី៦ និងថ្ងៃទី ៧ ខែកុម្ភៈ នៅសាលសន្និសីទចតុមុខ នៅទីក្រុងភ្នំពេញនេះ ជាទន្ទឹងរង់ចាំសិល្បករសិល្បការិនីនៃក្រុមល្ខោនចិន Wuju បង្ហាញការសម្ដែងដ៏អស្ចារ្យសម្រាប់ប្រជាជនកម្ពុជា គ្រប់មជ្ឈដ្ឋានសូមជូនពរការសម្តែងនេះឲ្យទទួលបានជោគជ័យដោយរលូន៕





អត្ថបទនិងរូបភាពដោយ៖ លី ភីលីព/ភ្នំពេញ/ដើមអម្ពិល
