ព័ត៌មានជាតិ

យោធាថៃ ដាក់លូជ្រុងធំៗ និងរាយបន្លាលួស ចូលដីកម្ពុជា ជម្រៅប្រមាណ៤០០ម៉ែត្រ ពីច្រកទ្វារព្រំដែន អន្តរជាតិ អូរស្មាច់

ឧត្ដរមានជ័យ ៖ កម្លាំងយោធាថៃ បានដាក់លូជ្រុងធំៗ និងរាយបន្លាលួស ចូលដីកម្ពុជា ក្នុងជម្រៅប្រមាណ ៤០០ម៉ែត្រ ពីច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ និងបង្គោលសីម៉ាដែល បានឯកភាពគ្នាលេខ១៥ នៅព្រឹកថ្ងៃទី២៨ គឺតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីអនុវត្តបទឈប់បាញ់សារជាថ្មី នៅវេលាថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ នេះបើយោងតាមលោក ម៉េត មាសភក្ដី អភិបាលរងនិងជាអ្នកនាំពាក្យរដ្ឋបាល ខេត្តឧត្ដរមានជ័យ ។

លោក ម៉េត មាសភក្ដី បានបញ្ជាក់ថា «និយាយរួមទីស្នាក់ការ របស់អង្គភាពនានាបម្រើការនៅមាត់ច្រក ដូចជា អន្តោប្រវេសន៍ គយ ច័ក្តាឡីស័ក ក៏ដូចជាអគារសណ្ឋាគារ និងរីស៊តឯកជនផងដែរនោះ កំពុងស្ថិតនៅក្រោមការហ៊ុំព័ទ្ធរបស់យោធាថៃ»។

លោកថា នេះជាសារសំខាន់បំផុត ដែលលោកបានជម្រាប ជូនអង្គភាពសារព័ត៌មានជាច្រើន ចុះមកផ្តិតយករូបភាពផ្ទាល់នៅតំបន់អូរស្មាច់ ខេត្តឧត្តរមានជ័យ ដើម្បីជាភស្តុតាងបង្ហាញកាន់តែច្បាស់ មិនអាចប្រកែកបានពីការ រំលោភបំពានមកលើ ដែនអធិបតេយ្យភាពកម្ពុជា៕

To Top