អភិបាលខេត្តពោធិ៍សាត់ អញ្ជើញដឹកនាំកិច្ចប្រជុំបន្ទាន់មួយដើម្បីពង្រឹងតួនាទី ភារកិច្ច និងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព នៅស្រុកតាលោសែនជ័យ
ពោធិ៍សាត់÷នៅរសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសាលប្រជុំសាលាស្រុកតាលោសែនជ័យ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញដឹកនាំកិច្ចប្រជុំបន្ទាន់មួយ ដើម្បីពង្រឹងតួនាទីភារកិច្ច និងការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ឈានទៅធានាឱ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងបង្កើនទំនុកចិត្ត ជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានរដ្ឋបាលស្រុកតាលោសែនជ័យ។

ក្នុងឱកាសនេះដែរ លោកអភិបាលខេត្តក៍បានឆ្លៀតចុះត្រួតពិនិត្យកិច្ចការងាររៀបចំសោភ័ណភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ អនាម័យបរិស្ថាន និងការតម្លើងអំពូលភ្លើងបំភ្លឺផ្លូវសាធារណៈ ប្រភេទ Solar LED នៅទីប្រជុំជនផ្សារបត់រំដួល ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ដើម្បីកាត់បន្ថយនូវគ្រោះថ្នាក់ចរាចរណ៍ និងដើម្បីលើកម្ពស់សោភណ្ឌភាពស្រុករបស់យើង ឱ្យស្រស់បំព្រងផងដែរ៕








ប្រភព÷ផេកផ្លូវការលោកអភិបាលខេត្តពោធិ៍សាត់
ដោយ÷ធឿន/ដើមអម្ពិល
