ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ ចុះសួរសុខទុក្ខលោកឧត្តមសេនីយ៍ទោ ម៉ក់ សាវុទ្ធី ដែលកំពុងសម្រាកព្យាបាលជំងឺ

កំពង់ស្ពឺ៖ នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​​​​ និងមានការចូលរួមពីក្រុមការងារសហភាពសហព័ន្ធយុវជនខេត្ត​កំពង់ស្ពឺ​ រួមទាំងក្រុមការងារអ្នកស្ម័គ្រចិត្កកាកបាទក្រហមកម្ពុជា​​ ចុះសួរសុខទុក្ខ លោកឧត្តមសេនីយ៍ទោ ម៉ក់ សាវុទ្ធី អតីតមេបញ្ជាការរង រាជធានីភ្នំពេញ ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យកេតុមាលា(១៧៩)រាជធានីភ្នំពេញ។

នាឱកាស​សួរសុខទុក្ខ​នោះដែរ លោកឧត្តមសេនីយ៍ត្រី ម៉េ​ង​​ ​ស្រ៊ុន​​​ មេបញ្ជាការ និងក្រុមការងារ បាន​សំណេះសំណាល​ ​ព្រមទាំងជូនពរឲ្យលោកឧត្តមសេនីយ៍ទោ ម៉ក់ សាវុទ្ធី ឆាប់បានជាសះស្បើយនិងមានសុខភាពល្អប្រសើរឡើងវិញ ជាពិសេសក៏បានពាំនាំនូវការផ្តាំផ្តើរសួរសុខទុក្ខពីសំណាក់ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស​ និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈ អភិបាលខេត្តកំពង់ស្ពឺ ចំពោះលោកឧត្តមសេនីយ៍ទោ ម៉ក់ សាវុទ្ធី ផងដែរ។

ជាទឹកបរិសុទ្ធ​ លោកឧត្តមសេនីយ៍ត្រី ម៉េ​ង​​ ​ស្រ៊ុន​​​ មេបញ្ជាការ ក៏បានឧបត្ថម្តនូវថវិការ​ចំនួន​ជាថវិការចំនួន​ ១,០០០,០០០រៀល រួមទាំងសម្ភារៈគ្រឿងឧបភោគបរិភោគមួយចំនួទៀតមានដូចជា៖មី៤កេះ,ទឹកសុទ្ធ ៤កេះ,ទឹកផ្លែឈើ ២កេះ និងភេសជ្ជៈ២កេះថែមទៀតផង។

To Top