ថ្ងៃទី១០ ខែកុម្ភៈ កិច្ចសន្ទនាក្រៅផ្លូវការចិន-កម្ពុជា-ថៃបានបើកធ្វើនៅក្រុងប៉េកាំង។ អ្នកជំនាញផ្នែកបញ្ហាអន្តរជាតិ និងវិស័យយោធា ដែលមកពីប្រទេសចិន កម្ពុជា និងថៃបានធ្វើការពិគ្រោះពិភាក្សាយ៉ាងស៊ីជម្រៅអំពីបញ្ហាថា តើត្រូវធ្វើយ៉ាងដូចម្តេចដើម្បីអនុវត្តជាក់ស្តែងនូវគំនិតឯកភាពរួម Fuxian ក៏ដូចជាជំរុញសន្តិភាពនិងការកសាងទំនុកចិត្តគ្នាទៅវិញទៅមកបន្ថែមទៀត។

ភ្ញៀវកិត្តិយសបានផ្លាស់ប្តូរមតិយោបល់អំពីបញ្ហាថា តើត្រូវធ្វើយ៉ាងណាដើម្បីប្រែក្លាគំនិតឯកភាពរួមឱ្យទៅជាកិច្ចសហប្រតិបត្តិជាក់ស្តែង។ ជាមួយគ្នានេះដែរ ក៏បានលើកសំណើមានលក្ខណៈស្ថាបនាជាច្រើនបានសម្រាប់ការដោះស្រាយជម្លោះដោយសន្តិវិធី តាមច្បាប់អន្តរជាតិ និងការអនុវត្តជាក់ស្តែងផងដែរ។


តាមរយៈការបញ្ចេញមតិរបស់ភ្ញៀវកិត្តិយស គេអាចកត់សម្គាល់ថា ភាគីទាំងពីរកម្ពុជា-ថៃមានឆន្ទៈ និងគំនិតឯកភាពរួមក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី និងបានទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងរបស់ចិន ជាពិសេសគឺចិនបានបង្ហាញពីទំនួលខុសត្រូវរបស់ប្រទេសធំ ក្នុងការសម្របសម្រួលឱ្យមានដំណោះស្រាយការប៉ះទង្គិច៕
