ព័ត៌មានជាតិ

មេធាវីក្លែងក្លាយ ម្នាក់ត្រូវបានផ្តន្ទាដាក់ពន្ធនាគារ៦ឆ្នាំ និងពិន័យជាប្រាក់ ៨លានរៀល

ភ្នំពេញ៖ កាលពីថ្ងៃទី០៣ ខែមករា គណៈមេធាវីកម្ពុជា បានប្តឹងបគ្គលឈ្មោះ អ៊ុយ ចន្ទី ភេទស្រី កើតឆ្នាំ១៩៨១ មាន អាសយដ្ឋានផ្ទះលេខ៣សេ ផ្លូវលេខ៧០៥ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ពីបទ លួចប្រកបវិជ្ជាជីវៈមេធាវី ក្លែងបន្លំឯកសារសាធារណៈ និងប្រើប្រាស់ឯកសារសាធារណៈក្លែង ទៅសាលាដំបូងរាជធានីភ្នំពេញ។

ក្រោយចំណាត់ការនីតិវិធីជាបន្តបន្ទាប់ នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៦ សាលាដំបូង រាជធានីភ្នំពេញ បានបើកសវនាការនិងប្រកាសសាលក្រម ដោយបានសម្រេចផ្តន្ទាទោស លើជនជាប់ ចោទឈ្មោះ អ៊ុយ ចន្ធី ភេទស្រី ដាក់ពន្ធនាគារកំណត់៦ឆ្នាំ និងពិន័យជាប្រាក់ ៨.០០០.០០០រៀល ពីបទ លួចប្រកបវិជ្ជាជីវៈមេធាវី ក្លែងបន្លំ ឯកសារសាធារណៈ និងប្រើប្រាស់ឯកសារសាធារណៈក្លែង ដែលប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពី អំឡុងខែសីហា ឆ្នាំ២០២៣៕

To Top